ទាក់ទងគូស្នេហ៍អាយុប្អូនយូរហើយ ទើបពេលនេះ Deaw Suriyont ដាច់ចិត្តបង្ហើបរឿងរៀបការ
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយ នូវតារាប្រុសសង្ហា Deaw Suriyont ដែលបានគ្រងដំណែងជាតួអង្គរងយ៉ាងស័ក្តិសម នៅក្នុងរឿងភាគថៃល្បីៗជាហូរហែមកនោះ។
យ៉ាងណាមិញ បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន ជាពិសេសគឺជីវិតស្នេហារបស់លោកវិញ គេឃើញលោកបានទាក់ទងជាមួយនឹងសង្សារសំណព្វរបស់ខ្លួនអស់ជាង ៥ ឆ្នាំមកហើយ តែនៅមិនទាន់បានរៀបការសាងគ្រួសារជាមួយគ្នានោះទេ បើទោះវ័យរបស់លោក កំពុងតែឈានចូលខ្ទង់ ៤០ ឆ្នាំទៅហើយក្តី។
ទាក់ទងជាមួយរឿងនេះ Deaw Suriyont ក៏បានឱ្យដឹងដែរថា លោកនៅមិនទាន់រៀបការឆាប់ៗនេះនោះទេ តែលោកក៏មានអារម្មណ៍ចង់រៀបការដូចគ្នា ព្រោះពេលឃើញមិត្តភក្តិបងប្អូនរៀបការហើយ មានអារម្មណ៍ថាវាគួរឱ្យស្រឡាញ់ និង រំជួលចិត្តម្យ៉ាង។
ចំណែករឿងកូនវិញ លោកក៏បានឱ្យដឹងផងដែរថា ប្រហែលជានៅចាំមើលពេលវេលា និង ឱកាសសិន តែលោកក៏ចង់មានកូន ព្រោះជាមនុស្សចូលចិត្តកូនក្មេង លោកតែងតែចិញ្ចឹមមើលថែក្មួយៗនៅក្នុងផ្ទះមករហូត ពួកគេធំធាត់ដោយដៃលោកទាំងអស់ ចំណែកសង្សាររបស់លោកក៏មិនបានប្រញាប់ដូចគ្នា នាងមានអាយុប្អូនលោករហូតដល់ ៨ ទៅ ៩ ឆ្នាំឯណោះ ដូចនេះនៅមានពេលច្រើនក្នុងការសម្រេចចិត្ត និង និយាយគ្នាតទៅទៀត៕