Single មក ៦ ខែ Bella លេងមួយទំហឹង ជះរាងបញ្ចេញល្វែលក្រោមគ្មានស្ទាក់ស្ទើរ ឡើងហ្វេនរំជួលបេះដូង
មកទល់ពេលនេះជិត ៦ ខែទៅហើយ ដែលតារាស្រី Bella ស្ពាយឈ្មោះ Single បន្ទាប់ពីប្រកាសបែកគ្នាជាមួយអតីតគូស្នេហ៍តារាប្រុស Weir Sukollawat មក។
បន្ទាប់ពីចំណងស្នេហ៍ត្រូវបានបញ្ចប់ ឃើញថាតារស្រី Bella ហាក់មិនទាន់លេចឮព័ត៌មានស្នេហាជាមួយតារាប្រុសរូបណាឡើយ បើទោះបីជាអតីតគូស្នេហ៍ធ្លាយរឿងអាស្រូវស្នេហ៍មិនចេះចប់ក៏ដោយ។
ដោយឡែក អ្វីដែលមហាជនកាន់កំពុងតែចាប់ក្រសែភ្នែកសម្លឹងមើលមិនដាក់ភ្នែកនោះគឺ មួយរយៈចុងក្រោយ បន្ទាប់ពីបែកបាក់ជាមួយអតីតគូស្នេហ៍ភ្លាម Bella ហាក់សម្ញែងសម្រស់បង្អួតមហាជនឱ្យងាកមើលនាងស្ទើរគ្រប់ថ្លោះ-ក។ ពិសេស ថ្មីៗនេះទៀត នាងរឹតកាន់ធ្វើឱ្យមហាជនប្រុសស្រីជ្រួលជ្រើមសម្លឹងមើលនាងមិនដាក់ភ្នែកទៀតហើយ ខណៈពេលនាងថតបង្ហោះសម្ញែងរាង បញ្ចេញសាច់សខ្ចីចែងចាំងក្រោមពន្លឺថ្ងៃចែងចាំងនៅមាត់ទឹកនោះ។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនអ្នកគាំទ្ររបស់នាងទ្រាំមិនសរសើរមិនបានឡើងពីរូបសម្រស់ រូបរាងដ៏សែនស្វែលរបស់នាង៕