(វីដេអូ) ក្នាញ់ណាស់! អូន ឆលី ជូនអ្នកម៉ាក់ទៅសមច្រៀង អង្គុយឡើងស្ងៀម ស្ដាប់បង្គាប់ណាស់
ភ្លេចៗត្រចៀកអូនតូច អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាតំណាក់ឈាមដំបូងរវាងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី មានអាយុជាង ២ ឆ្នាំហើយ។
យ៉ាងណាមិញ អាយុទើបតែជាង ២ ឆ្នាំសោះ អ្នកប្រុសតូច ឆលី ទទួលបានក្ដីស្រឡាញ់យ៉ាងច្រើនហូរហៀរពីសំណាក់សិល្បករ សិល្បការិនី សាច់ញាតិបងប្អូន ក៏ដូចជាទស្សនិកជនអ្នកគាំទ្រព្រោងព្រាត ព្រោះតែអូន ឆលី ធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ ហើយថែមទាំងមានមុខមាត់សង្ហាគួរឱ្យក្នាញ់តាំងពីក្មេង។
លើសពីនេះ កូនប្រុសរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា រូបនេះ ក៏ជាក្មេងស្ដាប់បង្គាប់ចាស់ទុំគួរឱ្យស្រឡាញ់ខ្លាំងណាស់។ តួយ៉ាងថ្មីៗនេះ កំពូលតារាស្រីខាងលើបានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពអ្នកនាងកំពុងសមច្រៀងនៅលើឆាក Cambodian idol ក្នុងនោះអ្នកនាង ក៏បាននាំកូនប្រុសបណ្ដូលចិត្តទៅជាមួយផងដែរ ហើយអ្វីដែលមហាជនចាប់ក្រសែភ្នែកមិនដាច់នោះគឺ អូន ឆលី អង្គុយជិតអ្នកម៉ាក់យ៉ាងស្ងាត់ស្ងៀមធ្វើជាក្មេងស្ដាប់បង្គាប់បំផុត។ សូមទស្សនាវីដេអូខាងក្រោម៖