(វីដេអូ) ព្រឺសម្បុរ! ស៊ូ ស៊ីរីកា ស្រែកច្រៀងគោកពីរោះខ្លាំង សំឡេងឡើងផ្អែមគ្រលួច
តារាចម្រៀងវ័យក្មេងពោរពេញដោយទេពកោសល្យផ្នែកសិល្បៈ ស៊ូ ស៊ីរីកា កន្លងមកតែងតែធ្វើឱ្យមហាជនលួចសរសើរមិនដាច់ ពីទឹកដមសំឡេងដ៏ផ្អែមមុតពីរោះរណ្ដំបំពេអារម្មណ៍ទស្សនិកជន ជាពិសេសពេលតារាស្រីរូបនេះ ច្រៀងបទចម្រៀងបែបមនោសញ្ចេតនាម្ដងៗ។
លើសពីនេះ ស៊ូ ស៊ីរីកា ក៏កំពុងឆក់បានចំណីអារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមឱ្យទោរទន់ស្ដាប់នឹងទឹកដមសំឡេងដ៏ផ្អែមពីរោះមិនចង់ដកត្រចៀកចេញ ក្រោយស្រីស្រស់រូបនេះ បង្ហោះវីដេអូច្រៀងគោកយ៉ាងពីរោះផ្អែមស្រទន់នៅលើគណនីហ្វេសប៊ុក។
មានការកោតសរសើរជាច្រើនពីសំណាក់មិត្តភក្ដិ និង អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិសរសើរពីសំឡេង ស៊ូ ស៊ីរីកា ទោះបីនាងច្រៀកគោកក៏ពីរោះខ្លាំងមិនណយដែរ។ ទស្សនាវីដេអូខាងក្រោម៖