ផ្អើលហ្វេន! ទីបំផុត Pancake ទម្លាយថ្ងៃរៀបការនឹងគូស្នេហ៍ជាឧត្តមសេនីយ៍ហើយ គឺនៅខែក្រោយ ថ្ងៃប៉ុណ្ណេះ
បើនិយាយដល់ចំណងស្នេហ៍របស់តារាសម្ដែងស្រី Pancake Khemanit ជាមួយនឹងហាយសូរ ដែលមានតួនាទីជាឧត្តមសេនីយ៍មួយរូបប្រចាំប្រទេសថៃ រយៈពេល ១០ ឆ្នាំមកហើយ សម្រាប់គូស្នេហ៍របស់អ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏ផ្អែមល្ហែមបំផុតដែលរក្សាក្តីស្រឡាញ់មានចំពោះគ្នាអស់រាប់ឆ្នាំ។
មួយរយៈចុងក្រោយនេះ គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្រមានចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពី Pancake បានបង្ហើបអំពីគម្រោងរៀបការរបស់នាងជាមួយនឹងគូស្នេហ៍។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រក៏បានតាមដានរាល់សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន អំឡុងខែមេសា Pancake និង លោកអធិការរូបសង្ហា បាននាំគ្នាទៅកាត់ឈុតសម្លៀកបំពាក់ ដែលត្រូវគេស្គាល់ថាជា ហាង Finale Wedding Studio ជាហាងកាត់ឈុតរៀបការ និង រៀបចំកម្មវិធីល្បីឈ្មោះមួយប្រចាំប្រទេសថៃ។
ដោយឡែក នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនពិតមានក្តីរំភើបជាខ្លាំង បន្ទាប់ពីតារាស្រីរូបស្រស់ Pancake Khemanit បានទម្លាយថ្ងៃរៀបមង្គលការរបស់នាងប្រាប់ទៅដល់មហាជនអ្នកគាំទ្រដោយមិនលាក់បាំងថា នាងនឹងចូលរោងការនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះហើយ។
យ៉ាងណាមិញ វាពិតជាដំណឹងដ៏សែនរំភើបណាស់សម្រាប់មហាជនអ្នកគាំទ្ររបស់នាង បន្ទាប់ពីរង់ចាំមើលដំណឹងល្អមួយនេះអស់រយៈពេលជាង ១០ ឆ្នាំ ទីបំផុតគូស្នេហ៍របស់អ្នកទាំងពីរបានប្រឹងប្រែងមានថ្ងៃនេះយ៉ាងពិតប្រាកដមែន៕