គ្រួសារកក់ក្តៅ! ប៊ីរីយ៉ា ញញឹមរំភើបចិត្ត ក្រោយស្វាមី និង កូនស្រី រួមដៃគ្នាបង្ហាញទង្វើមួយមិនអាចបំភ្លេចបាន
នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះជាថ្ងៃខួបកំណើតរបស់តារាសម្ដែងស្រីរូបស្រស់ ប៊ីរីយ៉ា ដែលឆ្នាំនេះ គេឃើញថាអ្នកនាងពុំមានរៀបចំកម្មវិធីជួបធំដំដើម្បីអបអរថ្ងៃកំណើតនោះទេ ប៉ុន្តែយ៉ាងណាអ្នកនាងក៏ទទួលបានការអបអររីករាយថ្ងៃកំណើត និង ពាក្យពេចន៍ជូនពរជាច្រើននៅលើបណ្ដាញសង្គមពីមហាជន និង មិត្តក្នុងសិល្បៈ ព្រមទាំងក៏ឃើញមានការ Surprise នំ និង កាដូពីបងប្អូនមិត្តភក្តិសិទ្ធស្នាលជាបន្តបន្ទាប់។
ដោយឡែក ក្នុងថ្ងៃខួបកំណើតនេះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និង មានការរំភើបចិត្តជំនួស ក្រោយពីឃើញតារាស្រីរូបនេះបង្ហាញរូបភាពជាលក្ខណៈគ្រួសារតូចរបស់នាង ដ្បិតតែមិនឃើញមានការជួបជុំ ឬ ធ្វើកម្មវិធីធំដុំ តែនាងហាក់មានការរំភើបចិត្ត និង កក់ក្ដៅមានក្ដីសុខខ្លាំងបំផុត ដែលទទួលបានការអបអរយ៉ាងមានន័យពីស្វាមីជាទីស្រឡាញ់ និង កូនស្រីបណ្ដូលចិត្ត។
ទន្ទឹមនឹងនោះដែរ ក្រោយឃើញរូបភាពគ្រួសារតូចពេញដោយស្នាមញញឹមរបស់ តារាស្រី ប៊ីរីយ៉ា បែបនេះ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍រំភើបចិត្តជំនួសនាង និង ធ្វើការជូនពរចំពោះគ្រួសារតូចរបស់នាងកាន់តែមានក្ដីសុខ និង សុភមង្គល ព្រមទាំងបន្តធ្វើការអបអរ និង ជូនពរថ្ងៃកំណើតរបស់នាងផងដែរ៕