ហ្វេនៗរមួលខ្លួន ក្រោយឃើញ Matt បណ្តើរ Songkarn យ៉ាងស្វីតធ្វើរឿងមួយនេះ ក្រោយជាសះស្បើយ
ក្រោយពីបានហេតុការណ៍ធ្ងន់ធ្ងរទាក់ទងនឹងការជិះកង់ស្ទើរនឹងបាត់បង់ជីវិតនោះ ពេលនេះ Songkarn បានជាសះស្បើយសឹងតែធម្មតាហើយ ក្រោមការមើលថែរបស់គ្រូពេទ្យជំនាញ ជាពិសេសគឺសង្សារសំណព្វចិត្តគឺតារាស្រី Matt Peeranee។
ក្រោយពីជាសះស្បើយដូចរស់មកម្តងទៀតហើយ ថ្មីៗកន្លងទៅនេះ គេក៏បានឃើញ Songkarn បាននាំក្រុមគ្រួសារបងប្អូន និង សង្សារ ធ្វើបុណ្យកាត់គ្រោះនៅផ្ទះរួមគ្នាផងដែរ ដែលមើលទៅកក់ក្តៅមិនតិចនោះទេ។
ដោយឡែក តាំងពីសង្សារជាសះស្បើយមក គេសង្កេតឃើញថា តារាស្រី Matt Peeranee ក៏កាន់តែហាក់ផ្អែមល្ហែមជាងមុនទៅទៀត ដោយថ្មីៗនេះ គេបានឃើញនាងជាមួយនឹង Songkarn បានបណ្តើរគ្នាយ៉ាងស្អិតល្មួតទៅចូលរួមមង្គលការរបស់មិត្តភក្តិម្នាក់ថែមទៀតផង។
លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររមិតរមួលនោះ គឺតារាស្រី Matt បានផុសរូបគូរបស់ខ្លួនដើរកាន់ដៃគ្នាជាមួយនឹង Songkarn នៅតាមបណ្តាញ IG ព្រមជាមួយនឹង Caption ថា «ស្រឡាញ់រាល់ថ្ងៃណា»។
ចំណែកខាង Songkarn ក៏បានផុសរូបគូនេះដូចគ្នាផងដែរ ហើយសកម្មភាពផ្អែមល្ហែមនេះ ក៏បានធ្វើឱ្យមិត្តភក្តិអ្នករួមសិល្បៈទាំងប៉ុន្មានហាក់ច្រណែនមិនតិចនោះទេ ម្នាក់ៗចូលខមមិនលេងសើច អ្នកខ្លះក៏ចង់ឱ្យទាំងគូផុសរូបផ្អែមល្ហែមឱ្យច្រើនៗ អ្នកខ្លះទៀតក៏សួរនាំចង់ឃើញគូស្នេហ៍គូនេះ មានថ្ងៃពិសេសដូចគេដូចឯងផងដែរ៕