គូនេះក៏ស្វីតដែរ! Pooklook រួមដៃនឹង Aum ពញ្ញាក់អារម្មណ៍ Mike រហូតទប់ចិត្តមិនបាន ស្ទុះធ្វើរឿងនេះកណ្តាលចំណោម
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃកំណើតរបស់តារាប្រុសរូបសង្ហា Mike Pattaradet ហើយថ្វីត្បិដតែពេលនោះលោកជាប់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ តែលោកនៅតែទទួលបានការជូនពរពីមិត្តៗ និង មនុស្សជាទីស្រឡាញ់របស់លោកគ្រប់គ្នា។
បើទោះបីជាថ្ងៃពិសេសនោះ លោកមិនអាចចេញមុខជួបមនុស្សជាទីស្រឡាញ់ និង មិត្តភក្តិក៏ដោយ តែនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ តារាស្រី Pooklook ស្រាប់តែបានរៀបចំកម្មវិធី Surprise ថ្ងៃកំណើតឱ្យ Mike សាជាថ្មី ដែលមានវត្តមានមិត្តភក្តិជាច្រើនមិនថា Aum Patcharapa និង សង្សារបណ្តូលចិត្ត ក៏មានវត្តមានចូលរួមផងដែរ។
បើងាកទៅមើលរូបភាព និង ទិដ្ឋភាពខណៈពេល Pooklook បាន Surprise ខេកទៅដល់គូស្នេហ៍ជាទីស្រឡាញ់របស់នាងវិញ មហាជនឃើញហើយរំភើបជំនួស ព្រោះសូម្បីតែ Mike Pattaradet ដែលជាសាមីខ្លួនក៏រំភើបចិត្ត រហូតស្ទុះទៅឱប Pooklook នៅកណ្តាលហ្វូងមិត្តភក្តិទាំងអស់ថែមទៀតផង។
យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹករបស់ Mike Pattaradet និង Pooklook ពិតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំជួលបេះដូង ព្រោះវាជារូបភាពកម្រណាស់សម្រាប់គូស្នេហ៍របស់អ្នកទាំងពីរបន្ទាប់ពីប្តូរឈ្មោះពីសង្សារមកជាមនុស្សយល់ចិត្តគ្នាវិញនោះ៕