អបអរពិធីករ សុខ រ៉ាស៊ី ទើបទទួលបានសមាជិកថ្មី សំខាន់ដាក់ឈ្មោះកូនយ៉ាងពីរោះ
ពិធីករប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ទើបប្រកាសទទួលបានសមាជិកថ្មី នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលជាកូនប្រុសមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ណាស់។
តាមរយៈការប្រកាសពីដំណឹងដ៏គួរឱ្យរីករាយនេះ លោក សុខ រ៉ាស៊ី ក៏បានដាក់ឈ្មោះកូនទើបនឹងសម្រាលនោះយ៉ាងពីរោះថា អៀង រាសីសន្តិភាព ទៀតផង។ ដោយសេចក្ដីរំភើបរីករាយនឹងទទួលបានកាដូជីវិតថ្មីនេះ សុខ រ៉ាស៊ី រៀបរាប់ថា ៖ «សូមស្វាគមន៍ សមាជិកថ្មី៖ អៀង រាសីសន្តិភាព – កើតថ្ងៃច័ន្ទ ដើមទ្រព្យ សម័យរីកចម្រើន និង អស់កូវីដ!»។
ក្នុងនោះក៏មានមិត្តភក្ដិក្នុងចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រជាច្រើនបានចូលទៅអបអរសាទរដល់ពិធីករ សុខ រ៉ាស៊ី តាមរយៈការផុសរបស់លោកយ៉ាងច្រើនព្រោងព្រាត៕