អីយ៉ាស់! មកពីក្រេបទឹកឃ្មុំវិញ Son YeJin ត្រូវគេសង្ស័យថាមានផ្ទៃពោះ ក្រោយឃើញដំរួយទាំងនេះ
កំពូលតារាសម្ដែងកូរ៉េ Hyun Bin និង Son Ye Jin បច្ចុប្បន្នកំពុងចំណាយពេលវេលាយ៉ាងរីករាយ និង មានសុភមង្គលបំផុត ក្រោយមានឈ្មោះជាប្ដីប្រពន្ធមក។ ក្នុងនោះដែរ ក្រោយវិលត្រឡប់ពី Honeymoon នៅអាមេរិក មកកូរ៉េវិញ គូស្នេហ៍តារាដ៏លេចធ្លោមួយនេះ គឺនៅតែទាក់ទាញការចាប់អារម្មណ៍ពីមហាជន និង អ្នកគាំទ្រដដែល ដោយជាពិសេសនោះ គ្រប់គ្នាផ្អើលសង្ស័យថា Son Ye Jin កំពុងពពោះកូនដំបូងហើយ ក្រោយចាប់បានដំរួយមួយចំនួន។
ជាក់ស្ដែង ពេលវិលត្រឡប់មកដល់ប្រទេសកូរ៉េវិញ នៅព្រលានយន្តហោះ Son Ye Jin ត្រូវអ្នកគាំទ្រចាប់អារម្មណ៍ថា ស្លៀកពាក់អាវរលុងៗ និង ពាក់ស្បែកជើងកីឡា។ ការពាក់អាវរលុងៗនេះហើយ ដែលធ្វើឱ្យគ្រប់គ្នាសង្ស័យថា នាងកំពុងពពោះ ហើយពាក់រលុងៗដើម្បីបិទបាំងពោះ។ ស្របពេលនោះដែរ Son Ye Jin ក៏បានធ្វើការប្រកាសមិនទទួលថតរឿងថ្មីទៀត ដែលជាហេតុកាន់តែធ្វើឱ្យគេរឹតតែសង្ស័យខ្លាំងច្បាស់ថា នាងចង់ចំណាយពេលថែរក្សាខ្លួន ដើម្បីបង្កើតគ្រួសារតូចដ៏កក់ក្ដៅ។
មិនត្រឹមតែប៉ុណ្ណេះទេ មហាជនក៏ចាប់អារម្មណ៍ទៀតថា Hyun Bin ហាក់បង្ហាញការការពារ មើលថែភរិយាបណ្ដូលចិត្តគ្រប់ជំហាន ប្រៀបបីដូចជាប្ដីការពារភរិយាកំពុងពពោះដូច្នោះដែរ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់មហាជនអ្នកគាំទ្រប៉ុណ្ណោះ ចំពោះរឿងពិត នាងកំពុងពពោះមែន ឬក៏យ៉ាងណានោះ មានតែរង់ចាំសាម៉ីខ្លួនចេញមកបញ្ជាក់តែប៉ុណ្ណោះ៕