គូគេស្វីតណាស់! គ្រាន់តែឮ ស៊ីន យូប៊ីន ចង់ទៅលេងសមុទ្រ ខាត់ វៃហាំង ស្ទុះវឹងនាំសង្សារទៅភ្លែត
អ្នកសិល្បៈវ័យក្មេងដែលមហាជនតែងកោតសរសើរថាជាគូស្នេហ៍ដ៏ស័ក្ដិសម គឺតារាសម្ដែងប្រុសរូបសង្ហា ខាត់ វៃហាំង និង ស៊ីន យូប៊ីន បច្ចុប្បន្នអ្នកទាំងពីរកាន់តែរឹតចំណងស្នេហ៍ឱ្យកាន់តែល្អូកល្អិនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗតារាប្រុសស្រី ២ រូបនេះ តែងចំណាយពេលវេលានៅក្បែរគ្នា មើលថែផ្ដល់ភាពផ្អែមល្ហែមដល់គ្នា បង្ហោះនៅលើបណ្ដាញសង្គមធ្វើឱ្យអ្នកគាំទ្រឃើញហើយញ័របេះដូងមិនស្ទើរ។
មិនត្រឹមតែប៉ុណ្ណោះ ខាត់ វៃហាំង គឺជាសង្សារដែលល្អ ស្រឡាញ់មើលថែផ្គាប់ចិត្ត ស៊ីន យូប៊ីន សឹងគ្រប់យ៉ាង។ តួយ៉ាងថ្មីៗនេះ វៃហាំង បានបំពេញបំណងមិត្តស្រីជាទីស្រឡាញ់ទៅដើរលេងសមុទ្រភ្លាមៗ ដោយគ្រាន់តែ ស៊ីន យូប៊ីន រអ៊ូថាចង់ទៅស្រូបខ្យល់អាកាសនៅមាត់សមុទ្រ។ ក្នុងនោះតារាប្រុសខាងលើបានបង្ហោះសារថា ៖ «Because ឮថាខ្លារអ៊ូចង់ទៅស្រូប Vitaminsea ខ្ចិលនិយាយ ទៅហ្មង……»។
តាមសកម្មភាព និង ការបង្ហោះរបស់ ខាត់ វៃហាំង ខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់លោកចំពោះសង្សារបណ្ដូលចិត្តដែលជាបុរសក្នុងក្ដីស្រមៃរបស់នារីជាច្រើន។ លើសពីនេះ ភាពជាសុភាពបុរសរបស់ វៃហាំង ការយកចិត្តទុកដាក់ ការផ្ដល់តម្លៃឱ្យមិត្តស្រីជាទីស្រឡាញ់នេះហើយទើបធ្វើឱ្យ យូប៊ីន ស្រឡាញ់លោកខ្លាំងមិនសម្លឹងបុរសណាផ្សេង៕