ស្ងាត់ៗ Nychaa និង Tono ចាប់ដៃគ្នាធ្វើរឿងមួយជាសាធារណៈ មិនខ្វល់ងារជាតារាល្បី រហូតផ្ទុះការសរសើរខ្លាំង
ជារឿយៗគូស្នេហ៍តារាស្រី Nychaa និង តារាប្រុស Tono តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់អ្នកទាំងពីរ មិនថាសកម្មភាពភាពស្នេហ៍ ឬ រឿងរ៉ាវជីវិតការងារនោះឡើយ។
ជាពិសេស ថ្មីៗនេះតែម្តង ឃើញថាគូស្នេហ៍របស់អ្នកទាំងពីរកំពុងតែធ្វើឱ្យមហាជនចាប់ក្រសែភ្នែកសម្លឹងមើលមិនដាក់ភ្នែកឡើយ ក្រោយស្ងាត់ៗចាប់ដៃគ្នាមករត់ម៉ារ៉ាតុងស្តីពីការអភិវឌ្ឍន៍បរិស្ថានជុំជាមួយប្រជាជន ដោយមិនខ្វល់ថាខ្លួនជាតារាល្បីឡើយ។
ជុំវិញសកម្មភាពសម្បុរសធម៌នេះដែរ គេឃើញគូស្នេហ៍របស់អ្នកទាំងមិនត្រឹមតែមិនប្រកាន់ខ្លួនជាតារានោះទេ ពោលគឺបើនិយាយពីទឹកមុខវិញក៏ញញឹម និង រីករាយជាមួយមនុស្សជុំវិញខ្លួនគ្រប់ពេលថែមទៀតផង។ ដោយឡែក អ្នកគាំទ្រក្រោយឃើញសកម្មភាពនេះហើយ ម្នាក់ៗក៏ទ្រាំមិនសរសើរមិនបានឡើយពីទឹកចិត្ត និង ការលះបង់ពេលវេលារបស់គូស្នេហ៍មួយគូនេះ ដែលសុខចិត្តលះបង់ពេលវេលាដឹកដៃគ្នាមកចូលរួមការងារសង្គម៕