ផេនខេក ផុសរូបរៀបការ ហើយពោលស្ដាយក្រោយណាស់ ក្រោយបញ្ចាប់ជីវិតគូនឹងប្តីមួយរយៈ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបានជ្រាបពីរឿងរ៉ាវរបស់ ផេនខេក ត្រូវប្ដីក្បត់ចិត្តរួចមកហើយ ដោយកាលពីពេលកន្លងមកនាងធ្លាប់ប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នាងមិនដើរបកក្រោយទៅជានាជាមួយអតីតប្ដីវិញជាដាច់ខាត។
ទោះបីជាបែបនេះ ផេនខេក និយាយដាច់អហង្ការមិនវិលទៅរួមរស់ជាប្ដីប្រពន្ធនឹងគ្នាវិញក៏ពិតមែន តែការឈឺចាប់ជាប់ក្នុងទ្រូង ភ្លាមៗក៏មិនអាចបំភ្លេចបានដែរ ត្រូវការពេលវេលាដើម្បីព្យាបាលរបួសបេះដូងមួយនេះសិន។
មកដល់ពេលនេះ ផេនខេក នៅតែបន្តបង្ហោះសាររៀបរាប់ពីជីវិតអាពាហ៍ពិពាហ៍បែកបាក់របស់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជនជាច្រើនក៏នៅតែបន្តបញ្ចេញយោបល់លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់នាងជារឿយៗ។
តួយ៉ាងថ្មីៗនេះ ផេនខេក បានចែករំលែកការផុសមួយដែលរៀបរាប់ពីជីវិតមនុស្សមិនគួររៀបការដោយសារចំណុចផ្សេងៗជាច្រើន ព្រោះថាមិនយូរមិនឆាប់ជីវិតអាពាហ៍ពិពាហ៍មួយនោះនឹងដើរដល់ផ្លូវបំបែកមិនខាន ដែលក្នុងនោះ ផេនខេក បានប្រើពាក្យមួយឃ្លាយ៉ាងខ្លីពោរពេញដោយភាពឈឺចាប់ថា ៖ «ស្ដាយក្រោយណាស់»៕