ពពោះកូនទី ៣ មែន! ប៉ុន្តែ Lydia ចាយរាងមុខកញ្ចក់ឡើងខ្ញង់ ហ្វេនៗពេញចិត្តស្តូក
ចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រី Lydia Sarunrat បានប្រកាសពីប្រកាសពពោះកូនទី ៣ មក សម្រស់អ្នកម្ដាយរូបនេះ កាន់តែស្រស់ស្អាតសូម្បីតែកំពុងមានផ្ទៃពោះជាង ៤ខែ ក៏ដោយ។
យ៉ាងណាមិញ ចាប់តាំងពីប្រកាសពពោះកូនទី ៣ មក តារាស្រីរូបនេះតែងតែបង្ហាញពីសកម្មភាពយកចិត្តទុកដាក់មើលថែទាំទារកក្នុងផ្ទៃ ក៏ដូចជាសម្រស់ផ្ទាល់ខ្លួនក្រៅផងដែរ។ ហើយមិនយូរប៉ុន្មានគ្រួសាររបស់នាង នឹងក្លាយជាគ្រួសារធំដែលមានសមាជិក ៥នាក់យ៉ាងពេញលេញ។
ដូចជា នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ Lydia បានត្រឡប់មកលើ Instagram ម្ដងទៀតជាមួយនឹងភាពស៊ិចស៊ីរបស់អ្នកម្ដាយរូបនេះ ក្នុងឈុតពណ៌បៃតងខ្ចីរឹបរាង ឆែកដល់ភ្លៅ ជាមួយនឹងម៉ូតអាវកាក់ខាងក្នុងបញ្ចេញដើមទ្រូងលេងស្ទីលទាន់សម័យអស់ទាល់ ឈរចាយរាងនៅមុខកញ្ចក់។ គ្រាន់តែឃើញដូច្នេះភ្លាម អ្នកគាំទ្ររបស់តារាស្រីរូបនេះទប់ចិត្តសរសើរមិនបាននោះទេ ហើយក៏រង់ចាំអ៊ុតមើលផងដែរថាកូនទី ៣ របស់ Lydia ជាកូនប្រុស ឬកូនស្រី៕