នៅសុខៗ Angela Baby ធ្វើរឿងមួយនេះ អ្នកគាំទ្រឃើញហើយស្រឡាំងកាំងសឹងមិនជឿនឹងភ្នែក
ចាប់តាំងពីប្តី-ប្រពន្ធតារាសម្ដែងចិនដ៏ល្បី Huang Xiaoming និង Angela Baby បានប្រកាសលែងលះគ្នាបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេខំសាងឡើងអស់ ៧ឆ្នាំ កាលពីចុងខែមករា ឆ្នាំ២០២២។ បន្ថែមពីលើការបែកគ្នាដោយសន្តិភាព ថ្មីៗនេះក៏មានព័ត៌មានដែលថា អតីតស្វាមីរបស់នាង Huang Xiaoming បានដកខ្លួនចេញក្នុងនាមជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុនរបស់ Angela Baby។
ទោះជាយ៉ាងណាក៏ដោយ ជីវិតឯកជនរបស់ពួកគេបានធ្វើឱ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រតាមដានចង់ដឹងចង់ឃើញផងដែរ។ បន្ទាប់ពីអតីតស្វាមីរបស់តារាស្រីរូបនេះ បានផ្តល់ចំណែកក្នុងចលនទ្រព្យនៅទីក្រុងសៀងហៃឱ្យទៅនាង ទើបបានជាមហាជនភាគច្រើនចង់ដឹងថា តើជីវិតរបស់ Angela Baby រស់នៅក្នុងទីក្រុងសៀងហៃ។
តាមពិតទៅ Angela Baby នាងក៏ជាស្រ្តីមេផ្ទះមួយរូបផងដែរ ក្រៅពីការងារក្នុងវិស័យសិល្បៈរបស់នាងដែលចូលប្រឡូកមករាប់ឆ្នាំនោះ។ កាលពីដើមឆ្នាំ ២០២០ តារាស្រីរូបនេះ ក៏ធ្លាប់បានទម្លាយអំពីរឿងរ៉ាវជីវិតឯកជនផ្ទាល់ខ្លួនរបស់នាងយ៉ាងពិសេសផងដែរ។ នៅពេលនោះ Angela Baby បាននិយាយថា នាងបានដាំបន្លែនៅក្រោយផ្ទះ ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលមិនគួរឱ្យជឿសោះ។
ក្រោយមកពេលនេះ តារាស្រីរូបនេះក៏បានទម្លាយសកម្មភាពដកកូនបន្លែដែលបានដាំផ្ទាល់ដៃនៅខែមេសា ឆ្នាំ២០២២នេះ ដោយបានមើលថែស្រោចទឹកជារៀងរាល់ថ្ងៃ ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង៕