ព្រះ! Hi Apaporn ជះលុយឡានថ្មីជិះ ស្រាប់តែហ្វេនៗផ្អើលនាំគ្នាយកលេខឡាន ចាក់ឆ្នោតគឹល
ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់រួចមកហើយរាជិនីចម្រៀងស្រុកស្រែ និង តារាសម្ដែងជើងចាស់ថៃដ៏ល្បីកក្រើក គឺលោកស្រី Hi Apaporn Nakornsawan ដែលពេលនេះលោកស្រីកំពុងតែត្រូវបានមហាជនលាន់មាត់សរសើរគ្រប់គ្នានូវភាពតស៊ូរៀនសូត្ររហូតអាចសម្រេចនូវគោលបំណងម្ដាយកាលពីពេលកន្លងទៅ។
ឆ្នាំថ្មីកាន់តែរាសីឡើងសម្រាប់តារាស្រីជើងចាស់ Hi Apaporn បន្ទាប់ពីបញ្ចប់ការសិក្សា ពេលនេះក៏ស្រាប់តែចេញមកបង្ហាញឡានថ្មីសន្លាងមួយគ្រឿងទៀត ដែលធ្វើឱ្យមហាជនឃើញហើយអត់សរសើរមិនបាន។ Hi Apaporn អាចនិយាយបានថា ជាតារាស្រីជើងចាស់ម្នាក់ដែលមានទ្រព្យសម្បត្តិច្រើន និង ទេពកោសល្យល្អក្នុងវិស័យសិល្បៈថៃ។
ជាមួយគ្នានោះ ក្រោយពីបើកបង្ហាញឡានថ្មីនោះ គេក៏ឃើញមានប្រិយមិត្តជាច្រើនបានចូលទៅបញ្ចេញមតិសម្ដែងសេចក្ដីត្រេអរជាមួយលោកស្រី ហើយអ្នកខ្លះថែមទាំងយកស្លាកលេខឡានរបស់លោកស្រីទៅចាក់កន្ទុយលេខថែមទៀតផង គឺលេខ ៣១២៦៕