ក្រោយបែកសង្សារ Kao ស្រាប់តែត្រូវតារាស្រី Diana Flipo លេងចាស់ដៃ ក្នុងឱកាសមួយនេះ
មួយរយៈចុងក្រោយនេះ តារាស្រី Kao Supassara កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាប្រុសកំពុងតែងាកមកចាប់អារម្មណ៍នាងកាន់តែខ្លាំង ក្រោយពីនាងប្រកាសខ្លួនថានៅទំនេរ។
ដោយឡែក នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ដែលត្រូវជាថ្ងៃកំណើតរបស់នាង ឃើញថាបើទោះបីជាមិនមានគូស្នេហ៍នៅចាំ Surprise ដូចកាលកន្លង តែនាងនៅមានមហាជនអ្នកគាំទ្រ និង មិត្តភក្តិចាំជួយលើកទឹកចិត្តនាងជានិច្ច។
ជាពិសេស ក្នុងថ្ងៃពិសេសមួយនេះដែរ ទោះបីបេះដូងហាក់រងាឯកាបន្តិច តែនាងក៏ទទួលបានការ Surprise យ៉ាងពិសេសពីមិត្តសម្លាញ់របស់នាង Diana Flipo ទាំងព្រឹកផ្អើលអ្នកគាំទ្រតែម្តង។
រូបភាពដែល Diana Flipo បាន Surprise ដល់ Kao ក្នុងសភាពមិនទាន់ក្រោកពីគេង បានធ្វើឱ្យអ្នកគាំទ្របានឃើញហើយមានក្តីសុខណាស់ ហើយម្នាក់ៗក៏បានសម្តែងការជូនពរដល់ Kao ជាបន្តបន្ទាប់ផងដែរ៕