ភ្ញាក់ផ្អើល! រ៉ូលីន ជូនពរខួបកំណើតបុរសម្នាក់ឡើងផ្អែម ពោលពាក្យស្រឡាញ់ពេញៗមាត់ សង្ស័យជាគូស្នេហ៍
តារាភេទទី ៣ ដ៏ល្បីល្បាញ រ៉ូលីន កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើលដោយការស្រឡាំងកាំង បន្ទាប់ពីឃើញនាងបង្ហោះរូបកៀកកិតស្និទ្ធស្នាលជាមួយបុរសសង្ហាម្នាក់ ព្រមទាំងជូនពរថ្ងៃកំណើតបុរសរូបនោះយ៉ាងផ្អែមល្ហែម ថែមទាំងហៅគ្នាយ៉ាងស្និទ្ធស្នាលថាបងសម្លាញ់ពេញៗមាត់ទៀតផង។
តាមរយៈរូបថតដែល រ៉ូលីន បានបង្ហោះនៅលើហ្វេសប៊ុកនោះបានបង្ហាញថា អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាខ្ទង់ជិត ១០ ឆ្នាំមកហើយ ដោយរូបថតរបស់ពួកគេទាំងពីរ មួយប៉ុស្ដិ៍ណាក៏មើលទៅស្វីតៗ ឱបកៀកកើយគ្នាយ៉ាងផ្អែមល្ហែមដែរ ធ្វើឱ្យមហាជនជាច្រើនយល់ថាបុរសសង្ហារូបនោះ គឺជាគូស្នេហ៍របស់ រ៉ូលីន។
ឆ្លៀតក្នុងថ្ងៃកំណើតបុរសជិតដិត រ៉ូលីន ប្រើពាក្យសម្ដីជូនពរយ៉ាងផ្អែមដូចទឹកឃ្មុំថា ៖ «រីករាយថ្ងៃកំណើតបងសម្លាញ់ Seth Range កើនអាយុមួយឆ្នាំទៀតហើយតែបងនៅតែសង្ហាក្មេងជាងវ័យ និងជាមនុស្សគួរឱ្យគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួន ឆ្នាំថ្មីសូមជូនពរបងសុខភាពល្អ ក្មេងមកៗ លុយហូរចូលរាប់លានដុល្លារ ទៅណាមកណាមានតែអ្នកស្រឡាញ់ចូលចិត្ត កុំឱ្យមានសត្រូវ បើមានសត្រូវសូមឱ្យវារលាយចាកឆ្ងាយចេញពីជីវិតបង ចង់ប្រាប់ថាស្រឡាញ់បងខ្លាំងៗ»៕