Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្រីៗ Sad ពេញភូមិ! ចាន់ វឌ្ឍនាកា ប្រកាសមានស្នេហាតែមិនបង្ហាញមុខខាងស្រី
កីឡា តារា

ស្រីៗ Sad ពេញភូមិ! ចាន់ វឌ្ឍនាកា ប្រកាសមានស្នេហាតែមិនបង្ហាញមុខខាងស្រី

អត្ថបទដោយ​៖ បេប៊ី មេសា ២៩, ២០២២

មហាជនអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាប្រាកដជាស្គាល់ កីឡាករបាល់ទាត់ដ៏ឆ្នើមពាក់អាវលេខ ១១ ចាន់ វឌ្ឍនាកា ច្បាស់ដូចថ្ងៃ ព្រោះកន្លងមកកីឡាករបាល់ទាត់ជម្រើសជាតិរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោជួយដល់ក្រុម។

ក្រៅពីមានទេពកោលស្យយ៉ាងលេចធ្លោផ្នែកបាល់ទាត់ និង បង្ហាញខ្លួនយ៉ាងល្អសឹងតែគ្រប់ការប្រកួត ចាន់ វឌ្ឍនាកា នៅមានរូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រស្រីៗជាច្រើនឱ្យលង់ស្នេហ៍នឹងកីឡាករបាល់ទាត់រូបនេះសឹងដកចិត្តមិនរួច។

ស្រាប់តែថ្មីៗនេះ ចាន់ វឌ្ឍនាកា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ជាពិសេសធ្វើឱ្យនារីៗជាច្រើនស្រឡាំងកាំងខូចចិត្តជាខ្លាំង ពេលកីឡាករពាក់អាវលេខ ១១ រូបនេះ បង្ហាញរូបថតឱបថើបយ៉ាងស្និទ្ធស្នាលជាមួយនារីវ័យក្មេងម្នាក់ ហើយថែមទាំងដាក់ Caption យ៉ាងទាក់ទាញថា ៖ «Hope forever with you» ដែលមានន័យជាភាសាខ្មែរថា សង្ឃឹមនៅជាមួយអូនជារៀងរហូត។

គ្រាន់តែកីឡាកររូបសង្ហាខាងលើទម្លាយរូបថតជាមួយនារីវ័យក្មេងម្នាក់ដែលមហាជនយល់ថាជាសង្សាររបស់លោកភ្លាម ក្នុងនោះក៏មានអ្នកភក្ដិជិតដិតបានបញ្ចេញយោបល់អបអរសាទរដល់ វឌ្ឍនាកា តែក្នុងនោះលោកក៏ធ្វើឱ្យនារីៗជាច្រើនខូចចិត្តផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់