អភិជនមែន! ឈុត PP Krit ស្លៀកទៅលេងសមុទ្រជាមួយ Billkin មើលទៅសាមញ្ញា តែតម្លៃវិញកប់ក្តោង
PP Krit តារាសម្តែង និង ចម្រៀង ដែលល្បីឈ្មោះខ្លាំងតាមរយៈការសម្តែងរឿងភាគប្រភេទ BL ចំណងជើងថា «I Told Sunset About You» ដែលមានដល់ទៅ ២ រដូវកាល។
ថ្មីៗនេះ PP Krit និង Billkin បានបណ្តើរគ្នាទៅលេងនៅឯសមុទ្រ យ៉ាងសប្បាយរីករាយ ដោយមានការបង្ហោះរូបជាច្រើនសន្លឹក។
ក្នុងនោះគេបានរកឃើញថា ឈុតដែល PP Krit ស្លៀកទៅលម្ហែសមុទ្រនោះ គឺសុទ្ធសឹងតែមានយីហោល្បីៗ ហើយមានតម្លៃថ្លៃ ជាក់ស្តែងដូចជា៖
– អាវ Jacquemus តម្លៃប្រមាណ ១១ ៤០០ បាត (ប្រមាណ ៣៣០ ដុល្លារ)
– ខ្សែដៃ Gems Pavilion តម្លៃប្រមាណ ៩៣៩ ០០០ បាត (ប្រមាណ ២៧ ០០០ ដុល្លារ)
– ខ្សែក Celine តម្លៃប្រមាណ ១៧ ០០០ បាត (ប្រមាណ ៥០០ ដុល្លារ)
– កងដៃ Cartier Love Bracelet តម្លៃប្រមាណ ៩៦០ ០០០ បាត (២៨ ០០០ ដុល្លារ)
– ចិញ្ចៀន Cartier តម្លៃប្រមាណ ២៥៥ ០០០ បាត (៧ ៥០០ ដុល្លារ)
សរុបប្រមាណ ៦៣ ៣៣០ ដុល្លារ៕