សោកសៅបំផុត! Noey chotika ព្រួយបារម្ភខ្លាំង ខណៈត្រៀមវះកាត់ដុំសាច់ក្នុងសុ-ដ.ន់ ៦ ដុំ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីអ្នកម៉ាក់រូបស្រស់ Noey chotika ព្រោះនាងជាតារាស្រីល្បីឈ្មោះម្នាក់នៅក្នុងពិភពសិល្បៈថៃ។ បើទោះបីជាពេលនេះនាងមិនសូវលេចមុខក្នុងការសម្តែង ដោយងាកមកធ្វើអាជីវកម្មផ្ទាល់ខ្លួនក៏ដោយ តែសម្រាប់អ្នកគាំទ្រនៅតែស្រឡាញ់ និង គាំទ្រនាងដដែល។
ក្រោយពីបាត់មុខលើទំព័រមុខសារព័ត៌មានអស់មួយរយៈធំមក ពេលនេះអ្នកម៉ាក់រូបស្រស់ Noey chotika ស្រាប់តែចេញមុខសារជាថ្មី នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ដោយទម្លាយនូវរឿងដែលសោកសៅមួយប្រាប់ដល់មហាជនអ្នកគាំទ្ររបស់នាងដោយមិនលាក់បាំងថា ពេលនេះនាងពិនិត្យឃើញជំងឺដុំសាច់ចំនួន ៦ ដុំនៅក្នុងសុដន់ខាងស្តាំ។
ក្នុងនោះនាងក៏បានបន្ថែមថា នាងធ្លាប់ព្យាបាលជាម្តងរួចទៅហើយចំពោះដុំសាច់ ដែលកើតមាននៅលើសុដន់ តែពេលនេះស្រាប់តែកើតមានដុំថ្មីទៀតនៅត្រង់នោះដដែល។ បន្ទាប់ពីនាងដឹងថាមានដុំសាច់ដុះ នាងក៏បានពិគ្រោះគ្រូពេទ្យហើយដែរ ដោយរងចាំមើលសភាពដុំសាច់ថា តើវានឹងរីករាលធំជាងនេះទៀត ឬ យ៉ាងណា? ព្រោះ ប្រសិនបើវាមានការរីកធំទៀតនាងសម្រេចចិត្តវះកាត់ដោយមិនរង់ចាំទៀតនោះទេ ណាមួយនាងក៏បានត្រៀមខ្លួនរួចរាល់មកហើយ សម្រាប់ការវះកាត់នាពេលខាងមុខ។
បើតាមការបញ្ជាក់របស់នាងដដែល បើទោះបីជានាងមានអារម្មណ៍ស្រ្តេសខ្លាំងក៏ដោយ តែនាងនៅតែព្យាយាមព្យាបាល និង ពិគ្រោះជាមួយក្រុមគ្រូពេទ្យរាល់សប្តាហ៍ ដើម្បីងាយស្រួលក្នុងការព្យាបាល ជាពិសេស ដើម្បីបានរស់នៅជាមួយកូនៗយូរអង្វែង ដោយគ្មានក្តីព្រួយបារម្ភ៕