អ្នកគាំទ្រភ័យបុកពោះ ក្រោយដឹងរឿង Mik ជួបឧបទ្ទវហេតុរបួសស្ទើរសុសខ្លួន ពេលកំពុងថតកុន
Mik Thongraya តារាប្រុសវ័យ ២៩ ឆ្នាំ ដែលមានកម្ពស់ខ្ពស់ស្រឡះ ១.៩ ម ជាគ្រាប់ពេជ្រចែងចាំងមួយគ្រាប់ប្រចាំប៉ុស្តិ៍លេខ ៧ ថៃ។
ថ្មីៗនេះ Mik បានធ្វើឱ្យអ្នកគាំទ្រភ័យបុកពោះជាខ្លាំង ក្រោយពីបានបង្ហោះវីដេអូខ្លួន មានរបួសពេញខ្នង និង ដៃ ក្នុងអំឡុងពេលថតកុន ដោយពេលនេះក្រុមការងារកំពុងញាប់ដៃញាប់ជើងលាងរបួស និង លាបថ្នាំឱ្យ។
បន្ថែមពីនេះ តារាស្រីជើងចាស់ Ning Panita ដែលជាអ្នកដឹកនាំរឿងមួយនេះ ក៏បានចេញមុខបញ្ជាក់បន្ថែមឱ្យដឹងថា ៖ «មូលហេតុដែល Mik រងរបួសគឺអំឡុងពេលថតឈុតបាញ់បោះ ដេញចាប់ហើយក៏ត្រូវផ្តួលខ្លួនចូលក្រោមដើមឈើ ដែលតែងនៅក្នុងឆាកសម្តែង តែដោយការដួលនោះគឺ Mik ដួលពិតៗអំឡុងពេលថត ហើយនេះជាការលះបង់របស់គាត់ចំពោះការសម្តែង។ ហើយខ្ញុំក៏អរគុណដល់ Mik ខ្លាំងមែនទែនដែលព្រមលះបង់ ហើយឈឺខ្លួនពិតៗ តែក៏មិនឈប់ថត គឺបន្តរហូតដល់ចប់ឆាកតែម្តង»។
ឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានសម្តែងការគាំទ្រ និង កោតសរសើរ អមជាមួយការព្រួយបារម្ភ ដោយសង្ឃឹមថារបួសនៅលើដៃ និង ខ្នងរបស់តារាប្រុសរូបនេះ និង ជាសះស្បើយឆាប់ៗ៕
ប្រភព៖ Teenee