មិនចប់ទេ! គ្រាន់តែបិទរឿងក្តី Tangmo ភ្លាម នាង Sand ប្រកាសប្តឹងតារាល្បី ២ នាក់
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីរបស់តារាស្រី Tangmo ត្រូវបានសមត្ថកិច្ចសម្រេចបិទបញ្ចប់ហើយ ដោយការសរុបលទ្ធផល គឺ តារាស្រីរូបនេះ បានលង់ទឹកស្លាប់ ហើយរបួសលើជើងនាងកើតឡើងដោយសារ ស្លាបចាក់ទូកពិតមែន។
ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនៅលើទូកថ្ងៃចុងក្រោយជាមួយ Tangmo ហាយសូរ Sand និង Gatick ហាក់នៅតែទទួលរងព្យុះរិះគន់យ៉ាងបាក់ទំនប់ដូចដើម បើទោះរឿងក្តីបញ្ចប់។
បន្ថែមពីនេះ ហាយសូរ Sand បានចេញមុខប្រកាសផាំងៗថា៖ «Sand នឹងដាក់ពាក្យប្តឹង ទៅលើមនុស្ស ២ នាក់ដែលតែងចេញមុខចោទប្រកាន់ Sand ជាញឹកញាប់ ហើយមនុស្ស ២ នាក់នោះគឺជាតារាល្បីឈ្មោះ ដែលចេញមុខតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាញឹកញាប់»។
«ដោយពាក្យប្តឹងនោះ Sand នឹងចោទប្រកាន់តារាល្បី ២ រូបនោះចំនួន ៣ ករណីគឺ៖
១. ការរាយការណ៍មិនពិត
២. ការបរិហារកេរ្តិ៍នៅលើប្រព័ន្ធឃោសនា
៣. និងការគាំទ្រចំពោះការប្រព្រឹត្តខុស។
ហើយពាក្យប្តឹងនោះនឹងដាក់ទៅតុលាការភ្លាមៗ»។
យ៉ាងណាមិញ ចំពោះតារាល្បីឈ្មោះ ២ រូបនោះថាជាតារារូបណា Sand មិនបានបញ្ជាក់នោះឡើយ ហេតុដូចនេះមានតែរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយ៕