រន្ធ-ត់! តារាជើងចាស់ហុងកុង Kenneth Tsang ប្រទះឃើញស្ល-ា.ប់ ក្នុងបន្ទប់ចត្តាឡីស័ក
តារាសម្ដែងជើងចាស់ហុងកុង Kenneth Tsang បានទទួលមរណភាពហើយ ក្នុងវ័យ ៨៦ ឆ្នាំ។ តារាសម្ដែងរូបនេះ ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ចត្តាឡីស័កខ្លួនក្នុងសណ្ឋាគារមួយកន្លែងនៅហុងកុង កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
ចំពោះមូលហេតុនៃការស្លាប់ភ្លាមៗរបស់លោក គឺនៅមិនទាន់បញ្ជាក់នៅឡើយទេ តែចំពោះការធ្វើតេស្តកូវីដ-១៩ របស់លោក កាលពីថ្ងៃទី ២៦ ខែមេសា កន្លងទៅ គឺទទួលបានលទ្ធផលអវិជ្ជមាន។
បើតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថា តារាសម្ដែង Kenneth បានវិលត្រឡប់ពីសិង្ហបុរី មកហុងកុងវិញនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ហើយត្រូវធ្វើចត្តាឡីស័កខ្លួនរយៈពេលមួយសប្ដាហ៍នៅក្នុងសណ្ឋាគារ Tsim Sha Tsui។
សារព័ត៌មានដដែលបានបន្តទៀតថា នៅថ្ងៃទី ២៧ ខែមេសា បុគ្គលិកសុខាភិបាលម្នាក់ បានទៅធ្វើការពិនិត្យតារាជើងចាស់រូបនេះ នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ប៉ុន្តែទៅដល់ហៅលោកមិនមានការឆ្លើយតប។ ក្រោយមកក៏បានហៅបុគ្គលិកសណ្ឋាគារឱ្យមកបើកទ្វារ ហើយក៏ប្រទះឃើញលោកដេកស្ដូកស្ដឹងនៅខាងក្នុង ដោយក្រោយមកក៏ប្រកាសថាស្លាប់នៅនឹងកន្លែងតែម្ដង៕