ស្វីតណាស់! ថ្ងៃកំណើតអាយុ ២៨ ឆ្នាំ Denkhun ត្រូវសង្សារពញ្ញាក់អារម្មណ៍ចាស់ដៃ ហ្វេនឃើញហើយរមួលខ្លួន
អស់រយៈ ៤ ឆ្នាំមកហើយ ដែលគូស្នេហ៍តារាសម្ដែងថៃលោក Denkhun និង តារាស្រី Grand Thestar បានមានទំនាក់ទំនងនឹងគ្នា។ កន្លងមកគូស្នេហ៍មួយគូនេះតែងបង្ហាញភាពផ្អែមល្អែមលើបណ្ដាញសង្គមជារឿយៗ រហូតធ្វើឱ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់នូវក្ដីស្នេហ៍របស់ពួកគេថែមទៀតផង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ២៨ ឆ្នាំ គេស្រាប់តែឃើញតារាស្រី Grand បាននាំសង្សារទៅហូបសាច់អាំងក្នុងហាងមួយកន្លែង ដោយក្នុងនោះនាងក៏បានរៀបគម្រោង Surprise និង មានយកនំខេកយ៉ាងស្រស់ស្អាតជូនចំពោះតារាប្រុស Denkhun ជាសង្សារទៀតផង។
ជាមួយគ្នានោះ សម្រាប់តារាប្រុស Denkhun វិញ បន្ទាប់ពីសង្សាររៀបគម្រោង Surprise លោកហាក់មិនជាភ្ញាក់ផ្អើលខ្លាំងនោះទេ ដោយហេតុថាលោកបានដឹងពីគម្រោងរបស់ Grand រួចជាស្រេចថានឹងអាចយកនំមក Surprise តែយ៉ាងណាលោកពិតជាសប្បាយចិត្តខ្លាំងដូចគ្នា ព្រោះថាក្នុងថ្ងៃខួបមានមនុស្សម្នាក់តែងនៅក្បែរ។
ដោយឡែក បើងាកទៅមើលមហាជនអ្នកគាំទ្រតារាស្រីប្រុសមួយគូនេះ វិញក៏មានក្ដីរំភើបចំពោះសេចក្ដីស្នេហារបស់ពួកគេទាំងពីរដែរ។ ជាពិសេស Denkhun និង Grand ជាគូស្នេហ៍មួយគូដែលស្រឡាញ់គ្នា ហាក់ពុំសូវជាលេចឮរឿងរកាំរកូសឡើយ ដោយហេតុថាពួកគេទាំងពីរយល់ចិត្តគ្នា៕