ក្រោយរឿងក្តី Tangmo ត្រូវបានបញ្ចប់ គ្រូទាយល្បីម្នាក់ចេញមុខទម្លាយរឿងចាក់ដោតមួយ ឡើងផ្អើល
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងក្តីការស្លាប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ ដែលក្នុងនោះប៉ូលិសក៏បានបញ្ជាក់ថា នាងគឺបានស្លាប់ដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាតកម្មនោះទេ ហើយចំណែកជនសង្ស័យជាអ្នករួមទូកទាំង ៦ នាក់ទៀត ក៏ត្រូវបានគេចោទប្រកាន់ពីបទផ្សេងៗផងដែរ។
ក្នុងនោះ មិនត្រឹមតែមហាជនអ្នកគាំទ្រនោះទេ ដែលខកចិត្តមិននឹកស្មានក្នុងរឿងក្តីនេះ សូម្បីតែតារាៗប្រុសស្រីល្បីៗក៏ខកចិត្តមិនចាញ់គ្នាដែរ ដោយម្នាក់ៗថែមទាំងបញ្ចេញអារម្មណ៍របស់ខ្លួននៅតាមបណ្តាញសង្គមទៀតផង។ យ៉ាងណាមិញ ក្នុងនោះក៏មានគ្រូ Plai ដែលជាគ្រូទាយល្បី ក៏បានទម្លាយអារម្មណ៍របស់ខ្លួន និង រឿងរ៉ាវខ្លះៗទាក់ទងនឹងរឿងក្តីនេះផងដែរ។
គ្រូ Plai បានឱ្យដឹងថា តាមពិតទៅរឿងនេះ បានចប់មកយូរណាស់មកហើយ មើលទៅក៏ដឹងថា លទ្ធផលចុងក្រោយនេះ វាគឺជាការត្រៀមទុកមុន ហើយគ្រាន់តែចាត់ការឱ្យចប់ រួចបង្វែងដានដូរប្រធានបទប៉ុណ្ណោះ ចំណែកអ្នកដែលអត់អស់ចិត្ត ក៏នៅតែអត់អស់ចិត្តបែបនេះតទៅទៀត ជួនកាលការពិតខ្លះមិនគួរនិយាយនោះទេ។
ហើយអ្នកដែលចាំមើលចុងបញ្ចប់របស់រឿងក្តីដែលត្រឹមត្រូវយុត្តិធម៌នោះ វានឹងមិនមាននោះទេ រឿងនេះនឹងមិនមានផ្លូវបញ្ចប់ដោយល្អឡើយ។ អ្នកដែលចង់ឃើញជនខុសទទួលទោស ក៏មិនបាច់សង្ឃឹមដែរ សង្គមតែងតែផ្លាស់ប្តូរ គួរតែយល់ខ្លួនឯងខ្លះហើយ រឿងខ្លះនិយាយច្រើនមិនបាននោះទេ។
ចុងក្រោយ គ្រូ Plai ក៏បានបន្តទៀតថា ចង់ឱ្យមហាជនមើលមកករណីនេះដើម្បីរៀនយល់ អ្វីដែលសំខាន់គឺ Tangmo ជាអ្នកមានមុខមានមាត់ តែនៅមកត្រូវរងអំពើបែបនេះ ហើយចុះមនុស្សធម្មតាវិញ តើនឹងទៅជាយ៉ាងណា? ដូច្នេះសូមឱ្យមហាជនជឿជាក់លើអំពើល្អ ភាពស្មោះត្រង់ ចំណែកភាពយុត្តិធម៌ត្រូវព្យាយាមទាញវាមកបន្តិចម្តងៗ ទើបបាន៕