ពិធីករ សុខ សាន់នី ចាយលុយរាប់ម៉ឺនទិញរថយន្តកាដូឱ្យខ្លួនឯងក្នុងថ្ងៃកំណើត
អ្នកលេងបណ្ដាញសង្គមសុទ្ធសឹងតែបានស្គាល់ហើយពី លោក សុខ សាន់នី ដែលជាពិធីករ និងជាតារាសម្ដែងប្រុសរូបសង្ហាមានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ទទួលបានការចាប់អារម្មណ៍ស្រឡាញ់គាំទ្រពីមហាជនជាមួយនឹងសមត្ថភាពផ្សេងៗក្នុងវិស័យនេះ ព្រមទាំងរូបរាងដ៏ស្រស់សង្ហារបស់លោកផងនោះ។
ម៉្យាងវិញទៀត ក្រៅពីអាជីពសិល្បៈ តារាប្រុសរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងសកម្មភាពផ្សេងៗនៃជីវិតឯកជនរបស់លោក ដែលតែងបង្ហាញពីការចាយជីវិតយ៉ាងហាយសូរទាំងក្នុង និងក្រៅប្រទេស។
ដោយឡែក ថ្មីៗនេះ លោក សុខ សាន់នី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតជាមួយនឹងជីវិតឯកជនរបស់លោក ក្រោយពីបានឃើញលោកបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford ពណ៌សថ្មីសន្លាងទើបតែចាយលុយរាប់ម៉ឺនដុល្លារទិញធ្វើជាកាដូសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើតឆ្នាំនេះ។
ទន្ទឹមនឹងនោះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមអបអរសាទរចំពោះសមាជិកថ្មីរបស់លោក ព្រមទាំងធ្វើការអបអររីករាយថ្ងៃកំណើត និងមានពាក្យពេចន៍ជូនពរលោកគ្រប់គ្នាផងដែរ៕