មិននឹកស្មាន! គូស្នេហ៍ Bin-Jin ត្រូវបង្ខំចិត្តបញ្ចប់ដំណើរក្រេបទឹកឃ្មុំនៅអាមេរិកមុនកំណត់ ព្រោះរឿងមួយនេះ
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ គូស្នេហ៍តារាសម្ដែងល្បីរបស់កូរ៉េ Hyun Bin និង Son Ye Jin បានសម្រេចបញ្ចប់ដំណើរក្រេបទឹកឃ្មុំដ៏ខ្លីរបស់ពួកគេនៅឯសហរដ្ឋអាមេរិក ដោយសារតែត្រូវបានគេតាមដានជាប់មិនលែង។ យ៉ាងណាមិញ បើប្រភពរបស់ News1 បានឱ្យដឹងថា អ្នកទាំងពីរបានហោះហើរទៅប្រទេសកូរ៉េវិញ នៅថ្ងៃទី ២៨ ខែមេសា។
ទាក់ទងនឹងរឿងនេះ MS Team Entertainment ដែលជាទីភ្នាក់ងារគ្រប់គ្រងរបស់ Son Ye Jin បានបកស្រាយថា ៖ «យើងមិនអាចបញ្ជាក់បានទេ ព្រោះនេះជាជីវិតឯករបស់តារាសម្ដែង»។ រីឯ VAST Entertainment ទីភ្នាក់ងាររបស់ Hyun Bin ក៏បានផ្តល់ការឆ្លើយតបស្រដៀងគ្នាដែរ។
គួរបញ្ជាក់ផងដែរ រូបភាពរបស់ប្តី-ប្រពន្ធតារាល្បីមួយរូបនេះ ត្រូវបានគេលួចថតខណៈពួកគេទៅមើលបាល់បោះនៅ Brooklyn ទីក្រុងញូវយ៉ក នៅថ្ងៃទី ២៥ ខែមេសា។ នៅថ្ងៃដដែលនោះ រូបថត Hyun Bin និង Son Ye Jin ដែលកំពុងញ៉ាំអាហារភោជនីយដ្ឋានកូរ៉េមួយកន្លែង ក្នុងទីក្រុងញូវយ៉ក ក៏ត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ សូម្បីតែពេលដែលពួកគេបានដើរតាមដងផ្លូវកាន់ដៃគ្នាក្នុងប្រទេសអាមេរិកផងដែរ៕