Single យូរពេក Thisa ត្រូវគ្រួសារជំរុញឱ្យឆាប់មានគូ ស្របពេលផ្ទុះអាស្រូវស្នេហ៍ជាមួយ Mick
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាស្រី Thisa ដែលនាងមិនត្រឹមតែមានស្នាដៃសម្តែងល្អនោះទេ តែបើនិយាយពីរូបសម្រស់របស់នាងក៏ស្រស់ស្អាតមិនធម្មតានោះដែរ។
យ៉ាងណាមិញ ថ្មីនេះៗនាងពិតធ្វើឱ្យមហាជនចាប់ក្រសែភ្នែកជាខ្លាំង បន្ទាប់ពីនាង និង តារាប្រុស Mick Tongraya បង្ហាញសកម្មភាពស្និទ្ធស្នាលគ្នាខុសធម្មតា រហូតមហាជនសង្ស័យថា តើមានទំនាក់ទំនងស្នេហាជាមួយគ្នា ឬ យ៉ាងណា ព្រោះម្នាក់ៗសុទ្ធតែនៅទំនេររៀងៗខ្លួននោះ។
បន្ទាប់ពីមហាជនមានការសង្ស័យថា នាង និង Mick Tongraya មានទំនាក់ទំនងស្នេហាជាមួយគ្នា ស្រាប់តែនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ តារាស្រី Thisa បានចញមុខទម្លាយដោយមិនលាក់បាំងថា នាង និង Mick Tongraya មិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ គ្រាន់តែជាមិត្តរួមការងារ ផ្ទះជិតគ្នា ភូមិជាមួយគ្នា ទើបនាងស្និទ្ធស្នាលគ្នាខ្លាំងបែបនេះ។
លើសពីនេះទៅទៀត ពាក្យចុងក្រោយដែរ Thisa ធ្វើឱ្យមហាជនកំពុងតែលួចញញឹមនោះគឺ ខណៈពេលដែលនាងបង្ហើបដោយមិនលាក់បាំងថា ពេលនេះគ្រួសាររបស់នាងកំពុងតែជំរុញឱ្យនាងគិតគូររកគូស្រករ ហើយបើនិយាយពីរូបនាងវិញក៏មិនបានបិទខ្លួនឯងឡើយ ពោលគឺនាងក៏ចង់បានហើយដែរ តែដោយសារតែកូវីដផងទើបនាងគ្មានពេលជួបមុខអ្នកណា ឬ ចេញទៅជួបអ្នកណានោះ។
ទោះជាយ៉ាងណា គ្រាន់តែបានឮដូច្នេះរឹតកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់នាងរំភើបចិត្តខ្លាំងណាស់ទៅហើយ បន្ទាប់ពីនាងព្រមបើកបេះដូងសាជាថ្មីម្តងទៀត ដោយសង្ឃឹមថានាងនឹងមានដំណឹងល្អឆាប់ៗខាងមុខនេះផងដែរ៕