![អ្នកគាំទ្រភ្ញាក់ព្រើត! ភ្លេចៗខ្លួនកូនច្បង Nicholas Tse ធំពេញកំលោះស្តូក ខ្ពស់ជាងម្ដាយទៀត](https://www.popular.com.kh/wp-content/uploads/2022/04/New0087.jpg)
អ្នកគាំទ្រភ្ញាក់ព្រើត! ភ្លេចៗខ្លួនកូនច្បង Nicholas Tse ធំពេញកំលោះស្តូក ខ្ពស់ជាងម្ដាយទៀត
មួយរយៈចុងក្រោយនេះ អ្នកគាំទ្រនៅលើបណ្តាញសង្គមតែងតាមដានជាប់មិនដាច់ពីរឿងរ៉ាវអតីតប្តី-ប្រពន្ធ Nicholas Tse និង Cecilia Cheung។ ក្នុងនោះ កូនប្រុសច្បង Lucas របស់អ្នកទាំងពីរ ក៏ជះប្រជាប្រិយភាពពីឪពុកម្តាយជារឿយៗផងដែរ ដោយសារតែមុខមាត់សង្ហារបស់គេ។
ពេលវេលាពិតជាដើរលឿនមែន រហូតមកដល់ពេល Lucas មានអាយុ ១៤ ឆ្នាំហើយ គិតក្នុងឆ្នាំ ២០២២ នេះហើយអ្នកគាំទ្រជាច្រើនក៏តាមចង់ដឹងចង់ឃើញពីមុខមាត់របស់កូនច្បង Nicholas Tse និង Cecilia Cheung ខ្លាំងមិនធម្មតាដែរ។
ជាក់ស្ដែង ថ្មីៗនេះ Cecilia Cheung ស្រាប់តែបញ្ចេញរូបថតសន្លឹកដ៏កម្រនឹងបានឃើញ ថតជាមួយនឹងកូនប្រុសរបស់នាង នៅក្នុង Story Instagram បើមើលតាមរូបថតសន្លឹកនេះ Lucas ដូចជាធំពេញកំលោះស្តូកទៅហើយ ទើបតែ ១៤ ឆ្នាំសោះ។ ថ្វីដ្បិតថា រូបថតនេះ Lucas ត្រូវបានម្ដាយរបស់គេយកស្ទីគ័របិទមុខក៏ដោយ ប៉ុន្តែរូបរាងរបស់គេ នៅតែធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ទាំងកម្ពស់ខ្ពស់ស្រឡះកាន់តែមានភាពទាក់ទាញ ស័ក្តិសមជាសុភាពបុរសរូបសង្ហា៕