ត្រូវគ្នាវិញលើកនេះ ស៊ុក សុភា ប្រើភាសាផ្អែមដាក់ប្រពន្ធ ដូចប្ដីប្រពន្ធទើបការហើយថ្មីថ្មោង
ចាប់តាំងពីវិលទៅរួមរស់ជាប្ដីប្រពន្ធនឹងគ្នាវិញ ក្រោយប្រកាសលែងលះផ្អើលអ្នកគាំទ្រលើហ្វេសប៊ុកកាលពីមួយរយៈមុន ពេលនេះ ស៊ុក សុភា និង ប្រពន្ធ ហាក់កាន់តែស្រឡាញ់ល្អូកល្អិននឹងគ្នាខ្លាំងទ្វេដង ធ្វើឱ្យមហាជនឃើញហើយជួយត្រេកអរជំនួសក្ដីស្នេហ៍អ្នកទាំងពីរ។
ស៊ុក សុភា បានបង្ហោះរូបថតមួយប៉ុស្ដិ៍ជាមួយប្រពន្ធ ហើយដាក់ Caption យ៉ាងផ្អែមដូចស្ករតាំងម៉ែថា ៖ «ចំណាយពេលវេលាជាមួយគ្នាឱ្យច្រើន សើចជាមួយគ្នាឱ្យច្រើន យកចិត្តទុកដាក់ និងស្តាប់គ្នាឱ្យច្រើនៗ️ ពេលវេលាមិនរង់ចាំយើងទេ យើងត្រូវចេះច្នៃពេលវេលា មុននឹងជីវិតចុងក្រោយរបស់យើងមកដល់»។
ពាក្យសម្ដីផ្អែមល្ហែមរបស់ ស៊ុក សុភា បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្តិជាច្រើននៅលើបណ្ដាញសង្គមមានក្តីរំភើបជំនួសគូស្វាមីភរិយាមួយគូនេះ ព្រោះទោះបីជាអ្នកទាំងពីរបានរៀបការក្លាយជាប្ដីប្រពន្ធខ្ទង់ ១០ឆ្នាំហើយក្ដី ប៉ុន្ដែក្ដីស្នេហ៍របស់អ្នកទាំងពីរនៅតែស្អិតល្មួតហាក់ដូចទើបការហើយថ្មីថ្មោង៕