ធ្លាយរឿងម្តាយ Tangmo ថាឱ្យ Bird តោងកូនចង់ល្បីដើម្បីលក់អាវ ស្រាប់តែ Anna ចេញមុខមកនិយាយភ្លែត
ថ្មីៗនេះ កំពុងតែធ្លាយរឿងមួយទៀតហើយ ដែលម្តាយ Tangmo បានប្រាប់ Bird សង្សារនាងថា កូនរបស់ខ្លួនបានស្លាប់យូរហើយ ឈប់ចាប់អារម្មណ៍ ឈប់តោងរឿងនេះល្បី ដើម្បីលក់អាវទៀតទៅ ដែលធ្វើឱ្យមហាជនមួយចំនួនហួសចិត្តជាខ្លាំង។
យ៉ាងណាមិញ ភ្លាមៗ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo ក៏បានចេញមុខមកបកស្រាយការពារជំនួសអ្នកម្តាយរូបនេះផងដែរ បើទោះជាលើកមុន អ្នកទាំងពីរហាក់មានរឿងរកាំរកូសគ្នាយ៉ាងណាក៏ដោយ។
Anna បានឱ្យដឹងនៅតាមបណ្តាញសង្គមរបស់ខ្លួនទាក់ទងនឹងរឿងនេះថា រឿងដែលកំពុងតែផ្ទុះនេះ គឺមិនពិត ឬ អាចជាការយល់ច្រឡំ ព្រោះនាងទើបតែបានខលទៅនិយាយជាមួយនឹងម្តាយ Tangmo ហើយ ហើយគាត់ក៏ទើបតែសរសើរ Bird ថា គេគឺជាមនុស្សប្រុសម្នាក់ដែលល្អបំផុត តាំងតែ Tangmo ធ្លាប់មានសង្សារមក គេមិនដែលរកផលប្រយោជន៍ពីនាងឡើយ។
ចំណែករូប Anna ផ្ទាល់ ក៏ហ៊ានអះអាងដែលថា Bird គឺជាមនុស្សប្រុសម្នាក់ដែលល្អណាស់ ល្អគ្រប់បែបយ៉ាង Anna ពិតជាសំណាងមិនតិចនោះទេ ដែលបានមកជួបគ្នាបែបនេះ បើទោះជាមិនបាននៅជាមួយគ្នាដល់ចាស់កោងខ្នងក៏ដោយ៕