![រៀបការកូន ៣ ហើយ Ben Pornchita និង ស្វាមី នៅតែឆ្លៀតធ្វើរឿងនេះដាក់គ្នាយ៉ាងផ្អែមល្ហែម](https://www.popular.com.kh/wp-content/uploads/2022/04/Khom-2490.jpg)
រៀបការកូន ៣ ហើយ Ben Pornchita និង ស្វាមី នៅតែឆ្លៀតធ្វើរឿងនេះដាក់គ្នាយ៉ាងផ្អែមល្ហែម
ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់ តារាស្រីជើងចាស់ Ben Pornchita ដែលមានស្នាដៃរឿងភាគ និង រឿងខ្នាតធំល្បីៗជាច្រើន ជាពិសេសអាចច្រៀងបានយ៉ាងពីរោះថែមទៀត។
ក្រោយដឹកដៃតារាប្រុស Mick Baromvudh ចូលរោងការអស់ជាង ៨ ឆ្នាំ ហើយទទួលបានទាយាទចំនួន ៣ នាក់រួចមក តារាស្រីរូបនេះ និង ស្វាមីហាក់ឃ្លាតឆ្ងាយពីពិភពសិល្បៈ ដោយមិនសូវចេញសម្តែងច្រើនដូចមុននោះឡើយ ដោយឆ្លៀតពេលមកមើលថែកូន និង សាងសុភមង្គលក្នុងគ្រួសារ។
លើសពីនេះទៀត ក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍ស្នេហា ១៨ ឆ្នាំ លោក Mick បានបង្ហោះសារផ្ញើទៅភរិយាអ្នកនាង Ben ថា ៖ «ថ្ងៃនេះកាលពី ១៨ ឆ្នាំមុន បងមានអារម្មណ៍ថា បងជាបុរសដែលមានសំណាងបំផុត អរគុណចំពោះរឿងគ្រប់យ៉ាងណាអូនសម្លាញ់ ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាងគេបំផុតលើលោក ស្រឡាញ់គ្នាមកអស់ជាង ១៨ ឆ្នាំហើយ ហើយក៏រួមរស់ជាប្តីប្រពន្ធអស់ជាង ៨ ឆ្នាំ មានកូនតូចៗ ៣ នាក់ តែក៏មិនមានថ្ងៃណា ដែលប្តីឈប់ស្រឡាញ់ប្រពន្ធសោះឡើយ មានតែស្រឡាញ់ឡើងៗរៀងរាល់ថ្ងៃ»៕
ប្រភព៖ Teenee