អ្នកណាទប់ចិត្តបាន! បើមុខមាត់កូនស្រីពៅ Chompoo គួរឱ្យក្នាញ់យ៉ាងនេះ កើតបានជិត ១ខែ
បន្ទាប់ពីកំពូលតារាសម្ដែងស្រី Chompoo Araya បានសម្រាលកូនទី ៣ រួចដោយសុវត្ថិភាព កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ឃើញថាក្រុមគ្រួសាររបស់នាង នៅពេលនេះកាន់តែមានសុភមង្គលខ្លាំង ព្រោះថាបងប្រុសភ្លោះទាំង ២ និង ស្វាមីសំណព្វចិត្តរបស់នាង ពិតជាស្រឡាញ់ថ្នាក់ថ្នមនាងតូច Abigail ណាស់ស្មើកែវភ្នែក។
ងាកមកមើលនៅលើបណ្តាញសង្គមវិញ សម្រាប់អ្នកគាំទ្ររបស់អ្នកម្ដាយកូន ៣ រូបនេះ ក៏ហាក់រីករាយ និង រំភើបជាខ្លាំង តែងតែតាមដានជាប់មិនដាច់ដែរ ពីភាពគួរឱ្យក្នាញ់របស់កូនស្រីពៅ Chompoo មិនទៅណាឡើយ។
ជាក់ស្ដែង ថ្មីៗនេះតារាស្រីរូបនេះ បានបង្ហោះរូប Abigail មើលទៅមុខមាត់ទន់ភ្លន់ ស្រទន់បំផុត ជាមួយនឹងខបសិនថា៖ «Some coffee»។ ឃើញថាក្នុងនោះ ក៏មានអ្នកគាំទ្ររបស់នាងលង់ដកចិត្តមិនរួចទាស់តែសោះ បានចុច Like និង comment លើ IG លើនាង ថែមទាំងពោលយ៉ាងដូច្នេះថា៖ «Abigail មើលយូរទៅមានមុខមាត់ស្រដៀងនឹង Saifa បងប្រុសភ្លោះរបស់គេ»៕