យូរៗជុំគ្នាម្ដង! ក្នុងថ្ងៃភ្ជាប់ពាក្យ អេដា តារាស្រីល្បីៗទាំងនេះ តែងខ្លួនឡើងខ្ញង់ប្រជែងសម្រស់ដាក់គ្នា
នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គមដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា បានសម្ដែងនូវការអបអរសាទរជាខ្លាំង បន្ទាប់ពីឃើញនាងបានដឹកដៃគូស្នេហ៍ជនជាតិបរទេសរូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យហើយ ក្រោយគូស្នេហ៍រូបសង្ហាលត់ជង្គង់សុំនាងរៀបការកាលពីមួយរយៈមុន។
កម្មពិធីភ្ជាប់ពាក្យរបស់ តារាចម្រៀងស្រីរូបនេះដែរ ឃើញថាបានរៀបចំឡើងយ៉ាងធំដំស្អាតប្រណីតខ្លាំង និងឃើញមានវត្តមានរបស់តារាប្រុសស្រីល្បីៗជាច្រើន ទាំងតារាចម្រៀង តារាសម្ដែង តុបតែងខ្លួនខ្ញង់ៗចូលរួមធ្វើការអបអរ និង ជូនពរដល់ អេដា និងគូស្នេហ៍ ដែលមើលទៅទិដ្ឋភាពនៃកម្មវិធីហាក់មានភាពអធិកអាធមខ្លាំង។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍ថែមទៀត ក្រោយពីបានឃើញរូបភាព និងវីដេអូនៃសកម្មភាពរបស់តារាស្រីល្បីៗប៉ុន្មានដួងនៅក្នុងកម្មវិធីភ្ជាប់ពាក្យនេះ មាន អ្នកនាង មាស សុខសោភា, អ្នកនាង សារ៉ាយ សក្ខណា, អ្នកនាង ទឹម រដ្ឋា, កញ្ញា មាន សូនីតា និង អ្នកនាង ភិន សុដាលីស បានឈរថត និងដើរបង្ហាញម៉ូតប្រជែងសម្រស់គ្នាក្នុងឈុតសម្លៀកបំពាក់ពណ៌តែមួយ ដែលមើលពិតជាជះរាងស្រស់ស្អាតខ្ញង់មិនចាញ់គ្នានោះទេ បើទោះបីតារាស្រីខ្លះក្លាយជាអ្នកម៉ាក់កូនមួយកូនពីរហើយក៏ពិតមែន៕
សូមទស្សនាវីដេអូខាងក្រោម៖