កំណើតកូនដំបូង! Due លេងមួយអស់ដៃ បង្អួតស្បែកពោះរលោង តែងខ្លួនឡើងខ្ញង់
សម្រាប់តារាសម្ដែងស្រីស៊ិចស៊ី Due Arisara បន្ទាប់ពីត្រូវបានមិត្តប្រុសដែលជាអ្នកជំនួញតៃវ៉ាន់ បានលុតជង្គង់សុំរៀបការនៅកណ្តាលវាលខ្សាច់នៅឌូបៃ។ ពេលនេះ គូស្នេហ៍មួយនេះកាន់តែមានសុភមង្គលនឹងភាពរីករាយខ្លាំងឡើងទៀត ដោយ នាង និង មិត្តប្រុស បានកំពុងសាងគ្រួសារតូចមួយត្រៀមស្វាមគន៍សមាជិកថ្មីរបស់ពួកគេ។
ជាការពិតណាស់ ចាប់តាំងពី Due បានប្រកាសទទួលស្គាល់ថាខ្លួនកំពុងពពោះកូនដំបូងមក។ បើសង្កេតមើលនៅលើ Instagram របស់នាង បានបង្ហោះរូបថតជាច្រើនបង្ហាញឱ្យឃើញពីពោះរបស់នាង ដែលទារកក្នុងផ្ទៃកំពុងលូតលាស់។
ជាក់ស្ដែង ថ្មីៗនេះតារាស្រីរូបនេះ បានបង្ហោះរូបថតសន្លឹកនៅលើបណ្តាញសង្គមរបស់នាង ចែករំលែកដល់អ្នកគាំទ្របានទស្សនា។ ខណៈនាងបានចេញដើរលេងកម្សាន្តនៅ Universal Studios Singapore យ៉ាងសប្បាយរីករាយ។
ឆ្លៀតក្នុងបរិយាកាសនេះ Due បានបញ្ចេញស្ទីលថតរូបចាយរូបសម្រស់យ៉ាងទាក់ទាញភ្នែកអ្នកគាំទ្របំផុត ដោយបង្ហាញក្បាលពោះរលោងស្អាតម៉ត់ រហូតដល់គេលាន់មាត់និយាយក្នុងខមមិនថា៖ «ទោះកំពុងពពោះ ក៏នាងនៅតែស្អាតហើយឡូយឆាយ និង ទារកក្នុងផ្ទៃពិតជាមានសុខភាពល្អធំធាត់លឿនណាស់»៕