(វីដេអូ) ហេតុតែជាអ្នកគាំទ្រ Mai កូនប្រុស Pat ធ្វើរឿងគួរឱ្យក្នាញ់ទាំងអៀន នៅមុខកាមេរ៉ា
ទស្សនិកជនបានឃើញហើយ ប្រាកដជាអៀនជំនួស តារាសម្ដែងស្រី Mai Davika ដែលជាតួឯកស្រីសំណព្វចិត្តរបស់ប្រិយមិត្តជាច្រើន។ ដោយកន្លងមកអ្នកគាំទ្របានឃើញមកហើយពីស្នាដៃក្នុងរឿងភាគល្បីៗរបស់នាងជាច្រើននៅលើកញ្ចក់ទូរទស្សន៍ និង រោងកុនធំៗផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះបើតាមរយៈបង្ហោះនៅលើ Instagram របស់អ្នកចាត់ការថ្មីរបស់ Mai បានទម្លាយឃ្លីបវីដេអូដ៏គួរឱ្យក្នាញ់មួយ នៅពេលដែលកូនប្រុសរបស់ Pat Napapa បានជួបនឹង Mai ដែលជាតារាស្រីមួយរូបដែលគេស្រឡាញ់ក្នុងចិត្តយូរមកហើយ។
ភ្លាមនោះ ឃើញថា Pat ដែលជាម្ដាយបានសុំឱ្យ Mai ថតរូបជុំគ្នាជាមួយនឹងកូនប្រុសខ្លួន ហើយពួកគេក៏ថតរូបជាមួយគ្នាតែ ២នាក់ផងដែរ។ ខណៈនោះ ប្រុសតូច Racing បានសុំ Mai ឱបព្រមទាំងថើបថ្ពាល់របស់នាងថ្នមៗទាំងអៀន ឃើញកាយវិការនេះពិតជាគួរស្រឡាញ់ណាស់៕
ទស្សនាវីដេអូខាងក្រោមនេះ៖
View this post on Instagram