ទម្លាយតម្លៃឈុត Kimberley ពាក់ថ្ងៃ Mark សុំរៀបការ ប្រ៊េនៗល្បីៗ តម្លៃវិញញាក់សាច់
កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅនេះ តារាប្រុសរូបសង្ហា Mark Prin បានសុំគូស្នេហ៍ Kimberley រៀបការនៅឯប្រទេសស្វីស បណ្តាលឱ្យភ្ញាក់ផ្អើលរង្គើពិភពសិល្បៈថៃ និង អ្នកគាំទ្រ។
នៅក្នុងថ្ងៃដ៏ពិសេសនោះដែរ គេបានសង្កេតឃើញថា Kimberley បានតែងខ្លួនយ៉ាងស្រស់ស្អាត សមសួន ហើយឈុតដែលនាងស្លៀកពាក់នៅថ្ងៃនោះគេបានរកឃើញថា សុទ្ធតែជាឈុតដែលមានយីហោល្បីៗ និង មានតម្លៃថ្លៃ។
ជាក់ស្តែងមានដូចជា៖
– អាវដៃវែងមានមួកយីហោ Dior តម្លៃ ៤ ៧០០ ដុល្លារ។
– អាវក្រៅធំពណ៌គគីរម៉ាក Dior Coat With Belt តម្លៃ ៥ ៤០០ ដុល្លារ។
– កាបូបស្ពាយម៉ាក Medium Dior Caro Bag តម្លៃ ៤ ៦០០ ដុល្លារ។
– ស្បែកជើក New Balance 550 មួយគូតម្លៃ ២០០ ដុល្លារ។
– ក្រវិល Cartier Love Earrings ដាំពេជ្រមួយគូតម្លៃ ៥ ១៥០ ដុល្លារ។
– និង ចិញ្ចៀនសុំរៀបការដែល Mark បញ្ជាទិញយ៉ាងពិសេស ជាយីហោល្បីឈ្មោះប្រចាំប្រទេសថៃ Venus Diamond ដែលត្បូងកណ្តាលអាចយកមកធ្វើជាបណ្តោងខ្សែ-ក តម្លៃប្រមាណជាង ៣ ៣៩០ ០០០ បាត (ប្រមាណជាង ១១៥ ០០០ ដុល្លារ)។
សរុបទាំងអស់ប្រមាណជាង ១៣៥ ០៥០ ដុល្លារ៕