(វីដេអូ) Pon Nawash ទម្លាយច្បាស់ៗ រឿងសុខចិត្តនៅ Single មិនព្រមយកសង្សារ
ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាពុំខាន តារាប្រុសពន្លកថ្មីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ លោក Pon Nawash ដែលជាតារាប្រុសម្នាក់កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនាពេលនេះ។ ជាមួយនឹងរូបសម្រស់ និង សមត្ថភាពសម្ដែង ជារឿយៗតារាប្រុសរូបនេះតែងត្រូវបានមហាជនក្នុង និង ក្រៅស្រុកលាន់មានសរសើរមិនដាច់ពីមាត់។
ដោយឡែក បើងាកទៅមើលពីជីវិតឯកជនតារាប្រុសរូបនេះវិញ មហាជនតែងតែចង់ដឹងនូវរឿងរ៉ាវផ្សេងៗរបស់តារាប្រុសរូបនេះជាពិសេសជុំវិញរឿងស្នេហានេះម្តង។ យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុស Pon ក៏បានចេញមកបង្ហើបរឿងរ៉ាវខ្លះនូវជីវិតឯកជនរបស់លោក។
តាមរយៈបទសម្ភាស Pon Nawash បានបង្ហើបថា ខណៈនេះលោកនៅលីវ ១០០ ភាគរយ ពុំទាន់មានអ្នកណាម្នាក់ឡើយ ហើយជុំវិញរឿងលោកមិនទាន់បើកចិត្តទទួលនរណាម្នាក់មកមើលថែ ក៏ព្រោះតែលោកពិតសប្បាយរីករាយនូវជីវិតរស់នៅម្នាក់ឯងជាជាងមានគ្នា។
ម៉្យាងវិញទៀត តារាប្រុសរូបនេះក៏បានបន្តថា លោកពិតជារីករាយណាស់ខណៈនៅម្នាក់ឯងបែបនេះ ព្រោះមានពេលវេលាច្រើនក្នុងការលេងកីឡា ស្ទីម និង ធ្វើសកម្មភាពផ្សេងៗ ដើម្បីសុខភាពផង ក្នុងនោះសម្រាប់អ្នកម្តាយលោកក៏ពុំថាអ្វីដែរចំពោះរឿងគូស្រករនេះ សំខាន់ឱ្យតែលោកមានក្ដីសុខ ម្ដាយលោកក៏មានក្ដីសុខដែរ៕