ថ្ងៃការកូនប្រុស David Beckham ជូនកាដូជាចំណងដៃ មានតម្លៃដល់ ៨០ ម៉ឺនដុល្លារ
អតីតកីឡាករបាល់ទាត់ដ៏ល្បី David Beckham កំពុងធ្វើឱ្យអ្នកគាំទ្រលួចច្រណែន ក្រោយរូបលោកបានបង្ហាញក្ដីស្រឡាញ់ និង ជាការអបអរដល់កូនប្រុសច្បង Brooklyn និង កូនប្រសាស្រី ដោយជូនកាដូដ៏ប្រណីត និង មានតម្លៃមួយដល់ពួកគេ ក្នុងថ្ងៃមង្គលការ។
ឪពុកដ៏អស្ចារ្យរូបសម្រស់មិនចេះចាស់រូបនេះ បានជូនកាដូដល់កូនក្នុងថ្ងៃមង្គលការ ជារថយន្តប្រភេទបុរាណដ៏ល្អឯកម៉ាក Jaguar XK120 ដើរដោយអគ្គិសនី តម្លៃរហូតដល់ ៨០ ម៉ឺនដុល្លារ។
គួររំឭកថា Brooklyn Beckhem និង គូស្នេហ៍ បានចាប់ដៃគ្នាចូលរោងការ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ដោយអាពាហ៍ពិពាហ៍ដ៏ប្រណីតរបស់ពួកគេទាំង ២ នេះ គឺចំណាយប្រាក់ប្រមាណជិត ៣ លានដុល្លារឯណោះ៕
ប្រភព៖ Daily Star,News Explorer