ប្ដីប្រពន្ធ កុល ដាវី ប្រសប់ដាក់ឈ្មោះឱ្យកូនស្រីណាស់ ជាឈ្មោះបែបខ្មែរយ៉ាងពីរោះ
តារាសម្ដែងអ្នកនាង កុល ដាវី និង ស្វាមីសំណព្វចិត្តគឺលោក សុខ រក្សា បានទទួលចំណងដៃជីវិតដ៏មានតម្លៃរបស់ពួកគេ គឺជាកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រាលឃើញពន្លឺព្រះអាទិត្យនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមការអបអរសាទរយ៉ាងច្រើនព្រោងព្រាតពីសំណាក់សាច់ញាតិ មិត្តភក្ដិ និង អ្នកគាំទ្រ។
រឿងដែលមហាជនចាប់អារម្មណ៍ ប្ដីប្រពន្ធតារាសម្ដែង កុល ដាវី បានដាក់ឈ្មោះឱ្យទាយាទដំបូងរបស់ពួកគេយ៉ាងពីរោះ ថែមទាំងជាឈ្មោះបែបខ្មែរយើងទៀតដោយហៅនាងតូចថា «រក្សា វីនីតា»។ មិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រ សរសើរពីប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះតៗគ្នា ព្រោះពួកគេប៉ិនប្រសប់រកឈ្មោះដាក់ឱ្យកូនស្រី ដែលជាឈ្មោះបែបខ្មែរយើងមិនដាក់ឈ្មោះបែបបរទេសឱ្យកូន។
ខណៈបានធ្វើជាម្ដាយគេលើកដំបូង អ្នកម៉ាក់ថ្មីថ្មោង កុល ដាវី បង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ពេលបានឮសំឡេងកូនយំថា ៖ «ប៉ាម៉ាក់ពិតជារំភើបណាស់រកអ្វីប្រៀបផ្ទឹមពុំបានទេពេលដែលបានឮសំឡេងកូនយំ លើកដំបូង»៕