មិនត្រឹមជាតារាល្បី តែ Min Pechaya ជាសេដ្ឋីលាក់មុខ ត្រៀមទម្លាយជំនួញថ្មីដ៏ធំមួយនេះ
ប្រិយមិត្តខ្លះប្រាកដជាបានជ្រាបមកហើយថា តារាស្រី Min Pechaya មិនត្រឹមតែជាតារាស្រីលំដាប់ជួរមុខនៅក្នុងពិភពសិល្បៈថៃនោះទេ តែបើនិយាយពីវង្សត្រកូលគ្រួសារនាងក៏មិនធម្មតាដែរ ពោលគឺអាចនិយាយបានថាជាគ្រួសារលំដាប់សេដ្ឋីក្នុងខេត្តខនកេន ទៀតផង។
ជាក់ស្តែង បើងាកទៅមើលមុខជំនួញដែលក្រុមគ្រួសាររបស់នាងកំពុងតែកាន់កាប់ ក៏មិនតិចនោះដែរនៅលើទឹកដីខេត្តខនកេន ជាពិសេសនាង និង ក្រុមគ្រួសារជាអ្នកផ្គត់ផ្គង់គ្រឿងសំណងដ៏ធំជាងគេដែលមានឈ្មោះថា «SCG Home Solution Maxhome» ប្រចាំខេត្តខនកេនទៀតផង ដែលមុខជំនួញរបស់នាង និង គ្រួសារនៅខេត្តខនកេន លាតសន្ធឹងនៅលើផ្ទៃដី ៥០០ រ៉ៃឯណោះ។
ដោយឡែក ថ្មីៗនេះទៀត ក្រៅពីអាជីពជាតារាសម្តែងដ៏ល្បី និង កាន់កាប់មុខជំនួនជាច្រើននៅក្នុងដៃហើយ នាងក៏កំពុងតែក្លាយជាម្ចាសគម្រោងផ្ទះវីឡាជាច្រើនខ្នង ដែលគម្រោងផ្ទះវីឡាទាំងនោះក៏កំពុងតែដាក់លក់ជាផ្លូវការសម្រាប់អតិថិជនដែលមានបំណងចង់មករស់នៅក្នុងគម្រោងផ្ទះវីឡារមួយនេះផងដែរ។
យ៉ាងណាមិញ បើគន់មើលគម្រោងផ្ទះវីឡារបស់នាង មើលទៅធំល្វឹងល្វើយដាច់កន្ទុយភ្នែក និង គួរឱ្យចង់រស់នៅតែម្តង ព្រោះមានទីធ្លាធំទូលាយ ខ្យល់អាកាសចេញចូលល្អគួរឱ្យចង់រស់នៅណាស់៕
ប្រភព៖ KKnews