ប៉ះគ្នាលើកនេះ! ទ្រាំមិនបាន Woonsen ទម្លាយខ្ទេចគ្មានសល់ពីអត្តចរិតរបស់ Aff កាលពីក្មេង
បើនិយាយពីតារាស្រី Woonsen និង តារាស្រី Aff Tasaorn ប្រិយមិត្តខ្លះប្រាកដជាមិនទាន់បានជ្រាប់ទេថា តាមពិតទៅអ្នកទាំងពីរមិនត្រឹមតែជាមិត្តរួមអាជីព ក៏ដូចជាសិល្បៈជាមួយគ្នានោះទេ តែអ្នកទាំងពីរជាមិត្តស្និទ្ធស្នាលគ្នាតាំងតែពីតូចមកម្ល៉េះ ថែមទាំងរៀនជាមួយគ្នាទៀតផង។
ដោយឡែក ដោយសារតែរវល់ការងារសិល្បៈរៀងៗខ្លួន ទើបធ្វើឱ្យមិត្តភាពរបស់អ្នកទាំងពីរមិនបានជួបគ្នាជាញឹកញាប់ ឬ ស្និទ្ធស្នាលដូចមុនឡើយ តែមិនមែនមានន័យថាទំនាក់ទំនង ឬមិត្តភាពរបស់អ្នកទាំងពីរ ត្រូវបានកាត់ផ្តាច់នោះទេ គឺនៅរាប់គ្នាជាមិត្តធម្មតា។
ជាក់ស្តែង នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ឃើញថា តារាស្រី Woonsen ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី 3 Zeep ដែលមានមិត្តសម្លាញ់ Aff Tasaorn ជាពិធីករនៅក្នុងកម្មវិធីទៀតផង។ ខណៈដែលចូលរួមនៅក្នុងកម្មវិធី Woonsen ហាក់ត្រូវបានជីកឬសជីកគល់ពីរឿងរ៉ាវជីវិតរបស់នាងជាច្រើនឱ្យបានជនបានដឹងថែម។
ជាពិសេស ក្នុងនោះ Woonsen ក៏បានទម្លាយពីអត្តចរិតរបស់ Aff Tasaorn ដែលអ្នកណាៗក៏ចង់ដឹង និង សួរនាងរហូតថា តើ Aff ជាមនុស្សបែបម៉េចកាលវ័យជំទង់ សុភាពរាបសារដូចឥឡូវដែរឬទេ? ក្នុងនោះ Woonsen ក៏បានទម្លាយដោយមិនលាក់បាំងថា៖ «តាមពិតទៅកាលពីក្មេង ក៏ដូចជាវ័យជំទង់ Aff Tasaorn ជាមនុស្សស្រីសុភាព ពោលគឺសុភាពជាងបច្ចុប្បន្នទៅទៀត ហើយ Aff ក៏ជាមនុស្សដែលនិយាយតិចៗមួយៗដូចពេលនេះអ៊ីចឹង»។
យ៉ាងណាមិញ គ្រាន់តែបានឮពាក្យនេះភ្លាម រឹតតែធ្វើឱ្យ Aff អៀនស្ទើរតែមុខក្រហមតែម្តង ចំណែកមហាជនក៏ញញឹមបិទមាត់មិនជិតដែរ ខណៈបានដឹងពីចរិតពិតកំពូលតារាក្នុងដួងចិត្តបែបនេះ៕