ម្នាក់ទៀតហើយ Gatick បានចូលសារភាព ហើយត្រូវគេចោទប្រកាន់ពីបទនេះ មុនកាត់ទោស
កាលពីពេលថ្មីៗនេះ ជនសង្ស័យ ៣ នាក់ ក្នុងចំណោម ៥ នាក់ គឺ Poh, Robert និង Sand ដែលបានរួមទូកជាមួយនឹងតារាស្រី Tangmo បានចូលប្រគល់ខ្លួនទៅតាមការកោះហៅរបស់តុលាការ ទាក់ទងនឹងករណីការស្លាប់របស់នាងហើយ ដែលមានករណីបំភ្លៃការពិត ការបើកបរសេពគ្រឿងស្រវឹង និង ការធ្វេសប្រហែសធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត ជាដើម។
យ៉ាងណាមិញ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ នេះ មានជនសង្ស័យមួយរូបទៀត គឺ Job ក៏បានចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសតាមការដីការកោះហៅហើយ ព្រមទាំងមានមេធាវីផ្ទាល់ខ្លួនមកជាមួយផងដែរ ក្នុងនោះគេបានមកនេះ គឺដើម្បីទទួលស្គាល់ពាក្យបណ្តឹងទាក់ទងនឹងមាត្រាទី ១៨៤ ការបំផ្លាញភស្តុតាង ដែលជាការបំផ្លាញភស្តុតាងនៅលើទូកពេលកើតហេតុនោះឯង។ ចំពោះ Gatick នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ ដដែល ក៏នឹងចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសបន្តទៀតផងដែរ។
បន្ទាប់ពីមានការឱ្យដឹងបែបនេះ នៅល្ងាចថ្ងៃទី ០៤ ដដែលនេះ គេបានរាយការណ៍ឱ្យដឹងថា Gatick បានសារភាពហើយ ហើយនាងក៏ត្រូវបានគេចោទប្រកាន់ពីបទបានភូតភរ និង រាយការណ៍មិនពិតពីករណីស្លាប់របស់ Tangmo។ បន្ទាប់ពីការស៊ើបអង្កេតចប់ គេនឹងកាត់ទោសនាងតាមផ្លូវច្បាប់ ហើយមុននឹងបញ្ជូនទៅតុលាការស្រុក Nonthaburi នោះ Gatick មិនត្រូវបានគេធានាឱ្យនៅក្រៅឃុំនោះឡើយ៕