អត់ចូលចិត្តបង្ហោះអួតអាង តែតាមពិត S kantapong ជាសេដ្ឋីលាក់មុខ
តាមរយៈស្នាដៃសម្តែងជាច្រើនឆ្នាំរបស់តារាប្រុស S kantapong ពិតជាធ្វើឱ្យមហាជនជាច្រើនបានស្គាល់លោក និង ចាំនូវស្នាដៃសម្តែងរបស់លោកស្ទើរតែគ្រប់គ្នាតែម្តង។ ជាពិសេស ពេលនេះបើទោះបីជាលោករៀបការមានភរិយា និង កូនហើយក៏ដោយ តែលោកហាក់មិនបោះបង់ការងារសិល្បៈឡើយ។
ដោយឡែក អ្វីដែលកាន់តែពិសេស លោកមិនត្រឹមជាតារាសម្តែងប្រុសដែលជោគជ័យចំពោះជីវិតការងារ ឬ គ្រួសារនោះទេ តែបើងាកទៅមើលពីជីវិតរស់នៅរបស់លោកវិញ ក៏មិនធម្មតាដែរ ពោលគឺអាចនិយាយបានថា លោកជាសេដ្ឋីលាក់មុខប្រចាំខេត្ត Chonburi តែម្តង។ បច្ចុប្បន្ន លោកមានផ្ទះដ៏ធំលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ នឹកស្មានមិនដល់។
មិនតែប៉ុណ្ណោះ លោកក៏មានខុនដូដ៏ប្រណីត ដែលកំពុងរស់នៅជាមួយភរិយា និងកូន នៅកណ្ដាលទីក្រុងបាំងកកផងដែរ៕