បង្ហាញ ៣ ឈុតច្នៃចេញពីក្រមាបំពាក់លើ ពេជ្រ សោភា ជះសម្រស់ស្អាតខ្លាំង
ថ្មីៗនេះ លើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀងស្រី ពេជ្រ សោភា កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញរូបភាពបីសន្លឹក ដែលជារូបភាពអ្នកនាងគ្រងនូវឈុតច្នៃចេញពីក្រមា ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៩ មកដល់ឆ្នាំ ២០២២។
ក្នុងនោះឃើញថាឈុតច្នៃឡើងពីក្រមាខ្មែរតាមឆ្នាំនីមួយៗគ្រងដោយកំពូលតារាចម្រៀងស្រីរូបនេះ មើលទៅពិតជាប្រណីតស្រស់ស្អាតសមសួនខ្លាំង ដែលបានច្នៃរចនារំលេចឡើងបែបប្រពៃណីខ្មែរលាយជាមួយសម័យទំនើប រួមផ្សំនឹងសម្រស់រាងស្រឡូនរបស់ អ្នកនាង ពេជ្រ សោភាព ដែលធ្វើឱ្យអ្នកនាងគ្រងឈុតទាំងនេះជះសម្រស់ស្រស់ស្អាតលេចធ្លោខ្លាំង។
រូបភាពនៃឈុតទាំងបីនេះដែរ កំពុងតែបានមហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ កំពូលតារាស្រីរូបនេះ ធ្វើការចែករំលែកភ្ជាប់ជាមួយនឹងពាក្យសរសើរខ្លាំងពីរូបសម្រស់របស់អ្នកនាង ក៏ដូចជាឈុតក្រមាខ្មែរដ៏ល្អប្រណីតនេះផងដែរ៕