![ទីបំផុតស្វាមី វ៉ាន់ នីឡា ចេញវីដេអូបកស្រាយ ក្រោយផ្ទុះរឿងពាក់ស្បែកជើងតម្លៃជាង ៤ លាន ថ្ងៃរៀបការ](https://www.popular.com.kh/wp-content/uploads/2022/03/BeBe-22-03-2022-03.jpg)
ទីបំផុតស្វាមី វ៉ាន់ នីឡា ចេញវីដេអូបកស្រាយ ក្រោយផ្ទុះរឿងពាក់ស្បែកជើងតម្លៃជាង ៤ លាន ថ្ងៃរៀបការ
ថ្ងៃមង្គលការតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា និង ស្វាមី បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយភាពអធិកអធមគួរឱ្យកត់សម្គាល់កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ដោយក្នុងនោះគេឃើញមានការរៀបចំតុបតែងល្អប្រណីត ស័ក្ដិសមទៅនឹងកិត្តិយសគ្រួសារទាំងសងខាង ហើយលើសពីនេះ គេក៏ឃើញមានភ្ញៀវកិត្តិយសដែលជាតារាល្បីៗ អ្នកមានមុខមាត់ក្នុងសង្គមចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីផងដែរ។
ទន្ទឹមនឹងភាពអធិកអធមក្នុងថ្ងៃមង្គល មហាជនជាច្រើនស្រាប់តែនាំគ្នាចាប់អារម្មណ៍ទៅលើស្បែកជើងកូនកំលោះពាក់ក្នុងថ្ងៃមង្គលការរបស់ខ្លួន ជាម៉ាកល្បីតម្លៃជាង ១ ពាន់ដុល្លារ ធ្វើឱ្យមានការស៊ែរចែករំលែកតៗគ្នាព្រោងព្រាតតែម្ដង រហូតធ្វើឱ្យសាមីខ្លួនសំងំស្ងៀមមិនបាន ក៏ចេញវីដេអូបកស្រាយច្បាស់ៗអំពើដើមហេតុដែលលោកពាក់ស្បែកជើង ១ មួយនោះ។
តាមការលើកឡើងរបស់ស្វាមីតារាកំប្លែង វ៉ាន់ នីឡា បានរៀបរាប់ថា លោកគ្មានបំណងពាក់ស្បែកជើងមួយគូនោះក្នុងអត្ថន័យអួតបង្ហាញពីភាពហាយសូរនៃតម្លៃរបស់វាឡើយ ព្រោះថាស្បែកនោះលោកយកមកពាក់ថតរូបមួយភ្លែតៗប៉ុណ្ណោះ ហើយលោកក៏មិនបានតាំងចិត្តពាក់វាដែរ តែចៃដន្យប្អូនប្រុសរបស់លោកបានយកឱ្យលោកពាក់ចំមួយគូនេះទើបពាក់វាតែម្ដងទៀត ហើយខ្លួនក៏មិននឹកស្មានថាវាល្បីមានគេចាប់អារម្មណ៍ច្រើនបែបនេះដែរ។ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូលម្អិត ៖
![](https://www.popular.com.kh/wp-content/uploads/2022/03/9-66.jpg)
![](https://www.popular.com.kh/wp-content/uploads/2022/03/276288853_1088704315045717_2322010407366691776_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2022/03/276996079_4845690248832175_9133067202267478950_n.jpg)