រស់នៅសុខស្រួលប៉ុណ្ណឹងហើយ ឌុច លីដា ថាមានក្ដីសុខតែ ៣០% ឱ្យមហាជនសង្ស័យព្រាត
ធ្មេចបើកៗ កូនប្រុសតារាសម្ដែង ឌុច លីដា មានអាយុជាង ២ ខួបហើយ ដែលតំណក់ឈាមដំបូងរវាងនាង និង ស្វាមីនេះ ក៏បានធ្វើឱ្យគ្រួសារតូចរបស់នាង រស់នៅកាន់តែមានសុភមង្គលឡើង ប៉ុន្ដែនៅសុខៗ តារាស្រីរូបននេះបែរបង្ហោះសារមួយធ្វើឱ្យមហាជនងឿងឆ្ងល់ជាខ្លាំង ដោយនាងបានសរសេររៀបរាប់យ៉ាងខ្លីថា ៖ «ក្ដីសុខ ៣០% សិន» ព្រមទាំងភ្ជាប់មកជាមួយនូវរូបថតរវាងនាង ស្វាមី និង កូនប្រុស។
តាមរយៈរូបថតដែលតារាសម្ដែង ឌុច លីដា បានបង្ហាញ និង Caption ដែលនាងបានលើកឡើងនោះ ហាក់មិនស៊ីគ្នាទាល់តែសោះ ព្រោះថារូបថតទាំងនោះ បានបង្ហាញពីស្នាមញញឹមរវាងគ្រួសារតូចមួយយ៉ាងកក់ក្ដៅដែលមានប៉ា ម៉ាក់ និង កូនប្រុស។
យ៉ាងណាក្រោយឃើញ ឌុច លីដា បង្ហោះបែបនេះ ក៏មានមហាជនលើកឡើងថា អត្ថន័យសារខាងលើ ទំនងជានាង និង ស្វាមី អាចនឹងមានគម្រោងយកកូនស្រីបន្ថែមទៀតដើម្បីបំពេញក្ដីសុខគ្រប់ ១០០ ភាគរយ។ តែយ៉ាងណានេះគ្រាន់តែជាការលើកឡើងបែបលេងសើចរបស់មហាជនអ្នកគាំទ្រប៉ុណ្ណោះ ព្រោះថាបច្ចុប្បន្នគេឃើញ ឌុច លីដា និង ស្វាមី ព្រមទាំងកូនប្រុស រស់នៅលើគំនរក្ដីសុខណាស់ទៅហើយ ក្នុងនោះនាងក៏បង្ហាញមុខមាត់ស្វាមីពេញលេញជារឿយៗមិនដូចកាលទើបរៀបការហើយថ្មីៗនេះនោះទេ៕