មកស្គាល់អតីតតារាចម្រៀងប្រុស មានបងប្អូនបង្កើតប្រុសធ្លាប់ប្រឡូកសិល្បៈរួមគ្នា
កន្លងមក «ប្រជាប្រិយ» ធ្លាប់បានលើកពីរឿងរ៉ាវរបស់សិល្បករ-ការិនីជាច្រើន មកជម្រាបជូនលោកអ្នកមកហើយដែរ ទាំងរឿងក្នុងជីវិតសិល្បៈ និង ក្នុងជីវិតឯកជន ជាដើម ជាពិសេសគឺព័ត៌មានពាក់ព័ន្ធនឹងគ្រួសារ បងប្អូនរបស់តារាតែម្តង។
យ៉ាងណា ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីតារាចម្រៀងប្រុស ៦ រូប មកជម្រាបជូនលោកអ្នក បើកន្លងមកគ្មានអ្នកណាប្រាប់ថាតារាចម្រៀងប្រុសរូបណា ជាបងប្អូនបង្កើតតារាចម្រៀងប្រុសរូបណាក៏ពិតមែន ប៉ុន្តែមហាជនអាចស្គាល់គ្រាន់តែក្រលៀសភ្នែក ព្រោះម្នាក់ៗមានមុខមាត់ស្រដៀងគ្នាខ្លាំង។
១. លោក ហ្សូណូ និង លោក K-Ice
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ និង អតីតតារាចម្រៀងប្រចាំផលិតកម្ម ភ្លេង រីខត លោក K-Ice ច្បាស់ជាមានមហាជនជាច្រើនបានដឹងហើយ ថាអ្នកទាំង ២ គឺជាបងប្អូនបង្កើតនឹងគ្នា។
២. លោក ម៉េង ប៊ុនលី និង លោក ម៉េង ប៊ុនឡូ
អតីតតារាចម្រៀងប្រចាំផលិតកម្ម SSB ត្រកូល ម៉េង ដោយមានលោក ម៉េង ប៊ុនលី ជាបង និង លោក ម៉េង ប៊ុនឡូ ជាប្អូននោះ ក៏មានមុខមាត់ដូចគ្នាណាស់ដែរ។ បើទោះគ្មានអ្នកណាប្រាប់ថាជាបងប្អូននឹងគ្នា ក៏មហាជនអាចដឹងដែរ ក៏ព្រោះតែទាំងមុខមាត់ ទឹកដមសំឡេង គឺដូចគ្នាម៉ាច់តែម្តង។
៣. លោក ទេព អាណាន់ និង លោក ទេព អាណាក់
អតីតតារាចម្រៀងប្រចាំផលិតកម្ម រស្មីស្ទឹងសង្កែ លោក ទេព អាណាន់ ក៏មានប្អូនប្រុសបង្កើតជាតារាចម្រៀងដូចគ្នាដែរ គឺលោក ទេព អាណាក់។ បើទោះមានអាយុបងប្អូនគ្នាក៏ពិតមែន តែតារាចម្រៀងត្រកូល «ទេព» នេះ គឺតែងធ្វើឱ្យអ្នកគាំទ្រគិតថាជាកូនភ្លោះយ៉ាងដូច្នោះ ក៏ព្រោះមុខមាត់ដូចគ្នាខ្លាំងពេក៕