![ពាក់មី បង្ហោះរូបផ្ទះថ្មីសង់ឱ្យឪពុកម្តាយក្មេក ភ្ជាប់ពាក្យមួយឃ្លា ស្រាប់តែហ្វេនៗផ្អើលខមមិនសួរឡើងចុកៗ](https://www.popular.com.kh/wp-content/uploads/2022/03/Khom-2354.jpg)
ពាក់មី បង្ហោះរូបផ្ទះថ្មីសង់ឱ្យឪពុកម្តាយក្មេក ភ្ជាប់ពាក្យមួយឃ្លា ស្រាប់តែហ្វេនៗផ្អើលខមមិនសួរឡើងចុកៗ
ប្រិយមិត្តបានដឹងរួចមកហើយថា នាយ ពាក់មី កន្លងទៅនេះ លោកទើបតែបានសាងសង់ផ្ទះថ្មីជូនឪពុកម្តាយខ្លួនដែលមានទីតាំងនៅស្រុកកំណើត ជាមួយនឹងសំណង់សម័យកាត់បុរាណយ៉ាងប្រណីត ឃើញហើយគឺគួរឱ្យចង់រស់នៅជាទីបំផុត។
មិនយូរប៉ុន្មានបន្ទាប់ពីសង់ផ្ទះថ្មីជូនអ្នកមានគុណខ្លួនហើយ តារាកំប្លែង នាយ ពាក់មី ក៏បានចាយលុយបន្តទៀត ដោយបានសាងសង់ផ្ទះជូនឪពុកម្តាយក្មេកម្តង ក្នុងសំណង់បែបបុរាណកាត់សម័យដូចគ្នា ដែលមកទល់ពេលនេះ ផ្ទះថ្មីដែលសង់សម្រាប់ឪពុកម្តាយក្មេក បាន និង កំពុងសាងសង់ជិតរួចជាស្ថាពរហើយ។
ខណៈពេលដែលផ្ទះសង់ឱ្យឪពុកម្តាយក្មេកជិតរួចរាល់ តារាកំប្លែង នាយ ពាក់មី ក៏បានរំលេចរូបភាពសំណង់ផ្ទះនោះលើទំព័រហ្វេសប៊ុកផងដែរ ដោយគេកត់សម្គាល់ឃើញមានភាពស្រស់ស្អាត និង ប្រណីតយ៉ាងខ្លាំង។ យ៉ាងណាមិញ ស្របពេលដែលនាយ ពាក់មី បង្ហោះរូបផ្ទះថ្មីនេះដែរ នាយក៏បានរំលេចពាក្យសម្តីប៉ុន្មានម៉ាត់ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។
ពិតណាស់ នាយ ពាក់មី បានសរសេរថា ៖ «កុំដៀល ពួកសំណង់! បេីគ្មានអ្នកសំណង់ ក៏គ្មានផ្ទះថ្មនៅដែរ ថ្ងែនេះកម្មករសំណង់ ថ្ងៃក្រោយក្លាយជាជាងសំណង់ ឬ ជាអ្នកម៉ៅកាសំណង់ លក់គ្រឿងសំណង់ និង ក៏អាចក្លាយជាម្ចាស់បូរីបានដែរ»។ យ៉ាងណាមិញ នៅពីក្រោមការបង្ហោះនេះ គេបានសង្កេតឃើញអ្នកគាំទ្របានចូលខមមិនគាំទ្រសម្តីរបស់នាយជាច្រើន ហើយក្នុងនោះក៏មានការបញ្ចេញមតិប្លែកៗជាច្រើនទៀត ក្នុងន័យលេងសើចផងដែរ៕